ភ្នំពេញ៖ ប្រិយមិត្តដែលនិយមលេងបណ្ដាញសង្គម មិនថាហ្វេសប៊ុក ឬTikTok គឺច្បាស់ជាស្គាល់អ្នកនាង យូរ៉ា។ ដោយបច្ចុប្បន្ននាង ទទួលបានការចាប់អារម្មណ៍ខ្លាំង តាមរយៈការLive និងវីដេអូ និយាយស្ដីមានភាពកំប្លុកកំប្លែង ធ្វើឲ្យមហាជនសើចសប្បាយក្អាកក្អាយស្ទើរគ្រប់ៗគ្នាតែម្ដង។
លើសពីនេះទៅទៀត គេដឹងថា អ្នកនាង យូរ៉ា ក៏ជាអ្នកលក់ផលិតផលថែរក្សាសម្រស់ម្នាក់ដែលទទួលបានភាពជោគជ័យផងដែរ។ ហើយរូបសម្រស់តារាTikTokរូបនេះ ក៏ស្រស់សោភា មានភាពទាក់ទាញមិនចាញ់ក្រមុំឡើយ ទោះបីនាងមានកូន៣ពិតមែន។ ម្យ៉ាងស្បែកខ្លួន និងស្បែកមុខគឺភ្លឺរលោង មានសំណើមសឹងស្រមោចវារជ្រុះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ ថ្មីៗនេះ អ្នកនាង យូរ៉ា បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមិនស្ទើរនោះទេ ខណៈទើបសម្រាលកូន ប៉ុន្តែនាងបានទៅកែសម្ផស្ស ផ្លាស់ប្ដូរសម្រស់ ដើម្បីបង្កើនសម្រស់ក្មេងស្អាតជាងមុន ហើយពេលនេះជិតជាមួយរយភាគរយ។ ក្រោយមុខជិតជា គេសង្កេតឃើញសម្រស់នាងប្រែប្រួលប្លែកជាមុនខ្លាំង រហូតហ្វេនពោលពាក្យសរសើរគ្រប់ៗគ្នា៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]