ភ្នំពេញ៖ The Perfect Motion ឬ “ទេពហត្ថា” គឺជាភាពយន្ដឯកសារដំបូងគេបង្អស់ដែលទទួលបានមូលនិធិ និងផលិតក្នុងស្រុកសម្រាប់បញ្ចាំងក្នុងរោងភាពយន្ត ហើយភាពយន្តនេះនឹងចាក់បញ្ចាំងក្នុងរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ១ មេសា ឆ្នាំ២០២៣ នេះតទៅហើយ។ ខ្សែភាពយន្តនេះមានសាច់រឿងពីរ៖ ទីមួយទៅលើការបង្កើត ‘នាងវឌ្ឍនាទេវី’ របស់សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី (ស្នាព្រះហស្ដចុងក្រោយរបស់ទ្រង់) និងសាច់រឿងមួយទៀតអំពីប្រវត្តិនៃរបាំព្រះរាជទ្រព្យចាប់ពីឆ្នាំ ១៩០៦។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែភាពយន្តនេះបានចាប់យកខ្លឹមសារនៃទម្រង់សិល្បៈដ៏ស្រស់ស្អាត ជាមួយនឹងរូបភាពដ៏ទាក់ទាញ និងសាច់រឿងដ៏គួរឱ្យចាប់អារម្មណ៍។ អ្នករបាំជំនាន់ក្រោយ និងអ្នករបាំជើងចាស់ បានចែករំលែកសក្ខីភាពដ៏គួរឱ្យរំភើប ចំពោះការលះបង់ក្នុងជីវិតរបស់ពួកគេក្នុងការផលិតស្នាដៃដ៏ល្អឥតខ្ចោះ និងធានាថានឹងបន្តទៅដល់ជំនាន់ក្រោយៗ ទោះបីមានសោកនាដកម្មក្នុងប្រវត្តិសាស្ត្រកម្ពុជាក៏ដោយ។ តាមរយៈសាច់រឿងរបស់ពួកគេ ទស្សនិកជននឹងស្វែងយល់កាន់តែច្រើនឡើង ថាតើរបាំព្រះរាជទ្រព្យបានកំណត់រូបរាងរបស់វប្បធម៌ និងអត្តសញ្ញាណប្រទេសកម្ពុជាទៅតាមពេលវេលាយ៉ាងដូចម្ដេច។

ដូចលោក Rodin ធ្លាប់បានលើកឡើងថា៖

លោក Xavier de Lauzanne អ្នកដឹកនាំខ្សែភាពយន្ត ទេពហត្ថា បាននិយាយថា៖ 

លោក Pierre Kogan បានបន្ថែមទៀតថា៖

លោក De Lauzanne បានលើកឡើងទៀតថា៖

កម្មវិធីសម្ពោធ

កាលនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ភាពយន្ត ទេពហត្ថា បានចាក់បញ្ចាំងជាលើកដំបូងនៅសាលមហោស្រពចតុមុខ ដោយមានវត្តមានរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ។ នេះពិតជាកិតិ្តយសណាស់សម្រាប់អ្នកដែលបានរួមចំណែកក្នុងផលិតកម្មនេះ ហើយវាបង្ហាញអំពីសារៈសំខាន់នៃខ្សែភាពយន្តនេះ។

បន្ទាប់ពីការចាក់បញ្ចាំងពិសេសនេះ ខ្សែភាពយន្ត ទេពហត្ថា នឹងចាក់បញ្ចាំងទូទាំងប្រទេសកម្ពុជាចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣។ បន្ទាប់ពីនោះនឹងមានការចាក់បញ្ចាំងជាសាធារណៈនៅតាមបណ្ដាខេត្តផ្សេងៗ។ សម្រាប់ខ្សែភាពយន្តនេះដែរ មានពីរភាសា៖ ភាសាខ្មែរ ដែលអាចចូលទស្សនាបានស្ទើរគ្រប់រោងភាពយន្ត និងភាសាអង់គ្លេសសម្រាប់ទស្សនិកជនជាជនជាតិបរទេស។

ទេពហត្ថា

-រយៈពេល ៨៧ នាទី
- ដឹកនាំដោយលោក Xavier de Lauzanne និពន្ធដោយលោក Xavier de Lauzanne និងលោក Pierre Kogan
- សហការជាមួយ៖ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេសសូ , ព្រឹទ្ធាចារ្យ ព្រឿង ឈៀង, លោក លីម ស៊ីលវាំង , អ្នកស្រី វ័ន សាវ៉ៃ , អ្នកនាង សេរី វណ្ណកុសន ,អ្នកនាង សុខ ណាលីស , សុភីលីន ជាម ហ្សាភារ៉ូ, & Lucie Labbé។

ចំពោះព័ត៌មានបន្ថែម៖
លេខទូរស័ព្ទ៖ +855 10 600 848 - Ratana Cheng
អ៉ីម៉ែល៖ [email protected]
ហ្វេសប៊ុក៖ www.facebook.com/theperfectmotionmovie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]