ភ្នំពេញ៖ ដំណឹងដ៏អស្ចារ្យសម្រាប់ក្រុមកីឡាករបាល់ទះជម្រើសជាតិកម្ពុជា ក្រុមហ៊ុនស្រាបៀរ GANZBERG ផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តចំនួន 2500$ ដល់ក្រុមកីឡាករបាល់ទះជម្រើសជាតិកម្ពុជា ក្នុងឱកាសអបអរសាទរជ័យជម្នះ លើក្រុមកីឡាបាល់ទះជម្រើសជាតិសិង្ហបុរី ក្រោមលទ្ធផល 3 ទល់នឹង 1 នៅក្នុងព្រឹត្តិការណ៍ Tri-Nation Volleyball Cup 2023 នារាត្រីថ្ងៃទី 30 មីនា 2023 នៅប្រទេសម៉ាឡេស៊ី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាន់តែអស្ចារ្យនៅយប់នេះ ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងបន្តផ្តល់ប្រាក់រង្វាន់ចំនួន 2500$ បន្ថែមទៀត បើសិនជាក្រុមជំរើសជាតិកម្ពុជា អាចយកឈ្នះក្រុមជំរើសជាតិម៉ាឡេស៊ី ក្នុងប្រកួតយប់នេះនៅថ្ងៃទី 31 មីនា 2023  ម៉ោង 7:30PM យើងដឹងមកហើយថាក្រុមហ៊ុនស្រាបៀរ GANZBERG តែងតែលើកទឹកចិត្ត​វិស័យកីឡា​ នៅក្នុងប្រទេស ឲ្យកាន់តែរីកចម្រើនល្បីល្បាញ​ថែម​ទៀ​ត​នៅលើឆាកជាតិ និងអន្តរជាតិ តាមរយៈការចូលរួមលើកទឹកចិត្ត​ប្រកួតនេះ ឬព្រឹត្តិការណ៍ប្រកួតផ្សេងៗដែលស្រាបៀរ GANZBERG បានបង្កើត​ឡើងនោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]