ភ្នំពេញ៖ កាលពីថ្ងៃ ៣០ មីនា នេះ ក្រុមហ៊ុន គូឡូរ៉ា វ៉ធើរ ដែលជាក្រុមហ៊ុន ផលិតទឹករ៉ែធម្មជាតិ ដំបូងគេរបស់កម្ពុជា អូ គូលែន បានប្រារព្ធកម្មវិធីជប់លៀងជូនអតិថិជនដេប៉ូចែកចាយ និងដើម្បីអបអរខួប ១០ឆ្នាំ ទឹករ៉ែ អូ គូលែន លើទីផ្សារកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកវេជ្ជបណ្ឌិត ហ្សាក ម៉ាស៊ីល ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន គូឡូរ៉ា វ៉ធើរ បានថ្លែងឱ្យដឹងថា ស្ថានិកទឹករ៉ែធម្មជាតិ អូ គូលែន គឺលោក BERNARD FOREY ជាជនជាតិបារាំង ក្នុងឆ្នាំ២០០៨ លោកបានរកឃើញថាដែនដីដ៏ពិសិដ្ឋ ភ្នំគូលែន ដែលជាតំបន់អភិរក្សធម្មជាតិប្រវិត្តសាស្ត្ររបស់កម្ពុជា មានប្រភពទឹករ៉ែធម្មជាតិដ៏ល្អ ការផលិតនៅប្រភពទឹកផ្ទាល់ដែលស្ថិតនៅក្រោមជម្រៅដ៏ជ្រៅនៃភ្នំគូលែន ក្នុងពេលនោះហើយដែលលោកចាប់ផ្តើមគំនិតក្នុងការបង្កើតឱ្យបាននូវទឹករ៉ែធម្មជាតិតំបូងគេរបស់កម្ពុជា សាកសមសម្រាប់សុខភាពរបស់អ្នកពិសារ ដែលបំពេញតាមស្តង់ដារគុណភាពអន្តរជាតិខ្ពស់ ទឹករ៉ែធម្មជាតិដែលជាផលិតក្នុងស្រុក ដែលមានតុល្យភាពសារធាតុរ៉ែសំខាន់ៗ និងមានប្រយោជន៍សម្រាប់សុខភាព។

អូ គូលែន ​បានឈរជើង​យ៉ាង​ឆាប់​រហ័ស​ក្នុង​ចំណោម​ម៉ាក​យីហោ​អន្តរជាតិ​ដ៏​ធំ​បំផុត ​ដោយ​សារ​គំរូ​អភិបាលកិច្ច​ដ៏ល្អឯក និងគោលការណ៍ដឹកនាំបែបរីកចំរើន​រួមគ្នារបស់​ខ្លួន។ នាំមុខនៅក្នុងទីផ្សារទឹករ៉ែធម្មជាតិ ក្រុមហ៊ុន Kulara Water បន្តកំណើនរបស់ខ្លួនដោយផ្អែកលើនូវនុវត្តភាព និងទំនួលខុសត្រូវសង្គមជាកត្តាជំរុញដ៏សំខាន់នៃការអភិវឌ្ឍន៍។ អូ គូលែន បានទទួលនូវពានរង្វាន់ធំៗ ជាច្រើនកាលពីពេលកន្លងមក ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរ៍ភាព និងទំនួលខុសត្រូវសង្គម ជាបេះដូងនៃគំរូកំណើនរបស់ Kulara Water

គួរបញ្ជាក់ផងដែរថា ទឹកពិសារ៉ែធម្មជាតិ អូ គូលែន ត្រូវបានផលិតនូវប្រភពទឹកផ្ទាល់ដោយក្រុមជំនាញជនជាតិបារាំង ដែលបានកំណត់បានយ៉ាងប្រកដពីអត្ថប្រយោជន៍នៃប្រភពដែលមានកំរិតទឹករ៉ែដ៏ល្អពីធម្មជាតិ និងស្ថិតនៅតំបន់ដែលដង់សុីតេប្រជាជនតិច និងមិនមានផងប៉ះពាល់ពីសកម្មភាពបំពុលពីកសិកម្មផ្សេងៗ។​

ដើម្បីអបអរខួប១០ឆ្នាំ អូ​ គូលែន! ក្រុមហ៊ុន គូឡូរ៉ា វ៉ធើរ បានបង្កើតឡើងដោយជោគជ័យ និងដាក់សម្ពោធលក់ជាផ្លូវការលើទីផ្សារ នូវជម្រើសសម្រាប់បំពេញតម្រូវការរបស់អ្នកពិសាលើចំណុះបន្ថែមថ្មី ៧០០មីលីលីត្រ និង ២លីត្រ  ស្ថិតនៅប្រភពទឹកផ្ទាល់ដ៏ល្អសាកសមមួយទៀតដែលស្ថិតនៅស្រុកគូលែន នាតំបន់ប្រសាទកោះកេរ្តិ៍ដ៏ល្បីល្បាញ។ អូ គូលែន ទឹករ៉ែធម្មជាតិរបស់កម្ពុជា! អូ គូលែន រក្សាទុកដោយធម្មជាតិ!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]