ភ្នំពេញ៖ ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៣ ក្រោយពីការដាក់សម្ពោធឲ្យដំណើរការជាផ្លូវការនូវកម្មវិធី «Samsung Innovation Campus» របស់ក្រុមហ៊ុន សាមសុង កាលពីឆ្នាំ 2022 រួចមក ថ្ងៃនេះក្រុមហ៊ុន សាមសុង និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានរៀបចំពីធីចែកវិញ្ញាបនបត្រជូនដល់និស្សិតដែលបញ្ចប់វគ្គសិក្សា “Cording & Programming” ឆ្នាំ 2022 និងប្រកាសបើកវគ្គសិក្សាថ្មី Big Data ផងដែរ។

ជាក់ស្តែងកម្មវិធីនេះ ត្រូវបានប្រព្រឹត្តឡើងក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង លោក Hyun Geun Lee អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុងអេឡិកត្រូនិកប្រចាំប្រទេសកម្ពុជា។

ក្នុងនោះផងដែរកម្មវិធីចែកវិញ្ញាបនបត្រនេះធ្វើឡើងជូនដល់សិស្សនិស្សិតចំនួន 60 នាក់ ដែលបានចូលរួមក្នុងវគ្គសិក្សាតាំងពីខែ សីហា 2022 រហូតដល់ចុងខែមករា 2023 និងប្រលងបញ្ចប់វគ្គដោយជោគជ័យក្នុងខែកុម្ភៈកន្លងមកនេះ។ ស្របក្នុងពេលជាមួយគ្នាផងដែរក្រុមហ៊ុន សាមសុងក៏បានប្រកាសបើកវគ្គសិក្សាថ្មីកម្រិតខ្ពស់គឺវគ្គសិក្សា “Big Data” ដែលនឹងចាប់ផ្តើមពីថ្ងៃទី 20 ឧសភា រហូតដល់ដំណាច់ឆ្នាំ 2023។
ជាមួយគ្នានេះដែរលោក Hyun Geun Lee អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន សាមសុង ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖

បន្ថែមពីនេះឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏បានមានមតិផ្តាំផ្ញើដល់និស្សិតទាំងអស់ផងដែរថា៖

ស្របពេលនេះដែរ ក្រុមហ៊ុន សាមសុង ក៏បានធ្វើការប្រគល់ជូននូវរង្វាន់លើកទឹកចិត្តជូនដល់និសិ្សតឆ្នើមចំនួន 3 រូប ដែលទទួលបានចំណាត់ថ្នាក់ពិសេស៖
- និស្សិតដែលជាប់ចំណាត់ថ្នាក់លេខ 1 គឺទទួលបាននាឡិកាដៃ Samsung Watch 5 pro
- និសិ្សតដែលជាប់ចំណាត់ថ្នាក់លេខ 2 និង លេខ 3 គឺទទួលបាននាឡិកាដៃ Samsung Watch 5ម្នាក់ 1រង្វាន់ ផងដែរ។

សូមបញ្ជាក់ផងដែរថា កម្មវិធី «Samsung Innovation Campus» គឺជាផ្នែកមួយនៃកម្មវិធីជំនួយសង្គមរបស់ក្រុមហ៊ុន សាមសុង សម្រាប់និស្សិតកម្ពុជា ក្នុងការពង្រឹងសមត្ថភាពលើផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និង ទំនាក់ទំនងព័ត៌មានវិទ្យា ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិស្របតាមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជាក្នុងការឈានទៅរកឧស្សាហកម្ម4.0។
ក្រុមហ៊ុនសាមសុងនៅតែបន្តជួយដល់សង្គមក្នុងការផ្តល់ផលវិជ្ជមាន និងប្រយោជន៍ក្នុងការពង្រឹងចំណេះដឹងយុវជនសម័យថ្មីតាមរយៈកម្មវិធីនានា, រួមទាំងកម្មវិធី Samsung Innovation Campus ដើម្បីពង្រីកជំនាញ និងពង្រឹងសមត្ថភាពរបស់ពួកគេឲ្យកាន់តែរឹងមាំជាងមុនទៀត។
សូមរំលឹកថា ក្រុមហ៊ុន សាមសុង គឺជាសមាជិកសកម្មក្នុងវិស័យឯកជនដែលធ្វើសកម្មភាពគាំទ្រដល់ទីក្រុង ប៊ូសាន នៃប្រទេសកូរ៉េ ក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក World Expo 2030 នាពេលខាងមុខផងដែរ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]