ថៃ៖ គឺជារឿងរ៉ាវដែល ត្រូវបានហ្វេនៗជាច្រើន កំពុងតែតាមដាន ចំពោះគូស្វាមីភរិយាតារាប្រុសស្រីល្បី លោក J Jetrin និង ភរិយា Pin Kejmanee បន្ទាប់ពីមានចចាមអារ៉ាមលែងលះគ្នា ខណៈមកទល់ពេលនេះ តារាប្រុសស្រីទាំងពីររូបនេះ នៅមិនទាន់មានការចេញមកបំភ្លឺតាមរយៈណាមួយឡើយ។
ដោយឡែក កាលពីថ្មីៗនេះវិញ ស្រាប់តែមានរឿងដ៏ភ្ញាក់ផ្អើល សម្រាប់ហ្វេនៗ ក៏ដូចជាអ្នកលេងបណ្ដាញសង្គមជាច្រើន នៅពេលដែលបានកត់សម្គាល់ឃើញថា កម្រងផ្ការបស់ តារាស្រី Pin Kejmanee ដែលផ្ញើមកចូលរួមរំលែកទុក្ខ និងកាន់ទុក្ខក្នុងពិធីបុណ្យស.ព ខណៈដែលឈ្មោះនៅលើកម្រងផ្ការបស់នាង បានប្រែត្រឡប់មក ជាឈ្មោះដើមវិញពី Pin Kejmanee Wattanasin ទៅជា PichaiRonarongsongkram ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ គេសង្កេតឃើញថា តារាស្រីរូបនេះ ថែមទាំង បានផ្ញើកម្រងផ្កា ដាច់ដោយឡែកពីស្វាមី ដែលធ្វើឲ្យមហាជនជាច្រើន គិតថា ពាក្យចចាមអារ៉ាមកាលពីកន្លងមក ពីការលែងលះ គឺជាការពិត។ តែទោះជាយ៉ាងនេះក្តី ហ្វេនៗជាច្រើន នៅតែត្រូវរង់ចាំ អ្នកទាំងពីរដើម្បី ចេញមុខបកស្រាយចំពោះរឿងនេះ ផងដែរ ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]