បរទេស៖ កាលពីកន្លងទៅនេះ ចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហា រវាងតារាចម្រៀងស្រី​ Selena Gomez និង តារាប្រុស Zayn Malik បានក្លាយជាប្រធានបទដ៏ក្ដៅគគុក និងត្រូវបានហ្វេនៗជាច្រើនតាមដាន ព្រមទាំងសង្ឃឹមថា ទំនាក់ទំនងរបស់អ្នកទាំងពីរ នឹងក្លាយជាការពិត។

ដោយឡែក ថ្មីៗនេះ ខណៈនៅលើបណ្ដាញសង្គម ស្រាប់តែមានការបង្ហាញនូវរូបភាព របស់តារាប្រុសស្រីទាំងពីររូបនេះ កំពុងតែណាត់ជួបគ្នានៅខាងក្រៅ ពោរពេញដោយភាពសប្បយរីករាយ និងមានក្ដីសុខ បើទោះបីជាម្នាក់ៗ មិនទាន់មានការបញ្ជាក់ចំពោះទំនាក់ទំនងនេះក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បណ្ដាអ្នកគាំទ្រជាច្រើនដែលបានឃើញហើយ ក៏បានបង្ហាញពីក្ដីរីករាយ រំភើបជំនួស លើកឡើងពីភាពសាកសម ព្រមទាំងបានជូនពរឲ្យក្ដីស្នេហ៍មួយនេះ ក្លាយជាការពិត និងស្រលាញ់គ្នារហូតទៅ៕

ប្រភព៖ Icons

សូមទស្សនារូបភាពខាងក្រោម៖ 

Selena
Selena
Selena និង Zayn
Selena និង Zayn
Selena និង Zayn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]