ភ្នំពេញ៖ អបអរសាទរ! ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ជាមួយផ្សារទំនើប អ៉ីអន ម៉ល ​ដែលមានការផ្តល់ជូនជាពិសេសពីបណ្តាហាងល្បីៗ​ជាង ៣៥០​ ហាង ចាប់ផ្តើមនៅថ្ងៃទី ៦​ ខែមេសា ដល់ថ្ងៃទី ១៦ មេសា ឆ្នាំ២០២៣ នៅផ្សារទំនើប អ៉ីអន ម៉ល ទាំង ៣ សាខា គឺផ្សារទំនើប អ៉ីអន ម៉ល ភ្នំពេញ, ផ្សារទំនើប អ៉ីអន ម៉ល សែនសុខ ស៊ីធី និងផ្សារទំនើប អ៉ីអន ម៉ល មានជ័យ សម្រាប់អបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងឱកាសដ៏ពិសេសនេះដែរ ផ្សារទំនើប អ៉ីអន ម៉ល​ ទាំង ៣ សាខា ក៏បានរៀបចំការសម្តែងរបាំត្រុដិ និង​របាំប្រពៃណីខ្មែរផ្សេងៗទៀត ជាមួយការតាំងដេគ័រសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរយ៉ាងស្រស់ស្អាត ដើម្បីទទួលឆ្នាំថ្មីប្រពៃណីខ្មែរ។

មិនតែប៉ុណ្ណោះ អតិថិជនរបស់ផ្សារទំនើប អ៉ីអន ម៉ល ទាំងអស់ក៏អាចចូលរួមកម្មវិធីដំណើរប្រមូលត្រាពីផ្សារទំនើប អ៉ីអន ម៉ល ទាំង ៣​ សាខា ចាប់ពី ថ្ងៃទី ៧ ដល់ ១៦ ខែមេសា ឆ្នាំ២០២៣ អតិថិជនទាំងអស់គ្រាន់តែធ្វើតាមលក្ខខណ្ឌនៃការប្រមូលត្រានៅតាមសាខាផ្សារទំនើប អ៉ីអន ម៉ល នីមួយៗ ដើម្បីទទួលបានរង្វាន់ជាច្រើន។ ប្រមូលត្រាបានកាន់តែច្រើន ទទួលបានរង្វាន់តែពិសេស និងកុំភ្លេចចូលរួមលេងហ្គេមសប្បាយៗជាច្រើនទៀត។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ផ្សារទំនើប អ៉ីអន ម៉ល សូមជូនពរដល់អតិថិជនទាំងអស់ឱ្យជួបតែសេចក្តីសុខ ទទួលបានភាពជោគជ័យគ្រប់ការងារ និងជួបតែសំណាងល្អសម្រាប់ឆ្នាំថ្មីគ្រប់ៗគ្នា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]