កម្សាន្ត៖ អាចនិយាយបានថា បច្ចុប្បន្នមានតារាជាច្រើនបានកំពុងបន្តដំណើរដើរនៅលើវិថីសិល្បៈ ដែលជាការងារមួយដែលខ្លួនស្រលាញ់។ ម្យ៉ាងវិញទៀត មានតារាជាច្រើនជោគជ័យលើវិស័យសិល្បៈមួយនេះ រហូតទទួលបានប្រជាប្រិយភាពខ្លាំងផងដែរ។ លើសពីនេះទៅទៀត បើប្រៀបធៀប ចាប់តាំងពីចូលសិល្បៈដំបូងៗ និងពេលនេះ គឺមានសន្ទុះនៃការគាំទ្រពីមហាជនច្រើនទៀតផង។
ជាមួយគ្នានេះដែរ គេសង្កេតឃើញថា មានតារាចម្រៀង៤រូប ដែលបានផ្លាស់ប្ដូរជោគវាសនាខ្លួនឯងខ្លាំង ខណៈដំបូងឡើយត្រឹមជាអ្នករាំ ប៉ុន្តែបច្ចុប្បន្នបានក្លាយជាតារាចម្រៀង។ ហើយអ្នករាំដែលបានក្លាយជាតារាចម្រៀងមានឈ្មោះល្បីល្បាញនោះមានដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១៖ កញ្ញា Bee Moo
កញ្ញា Bee Moo ជាពិធីការិនី និងជាតារាចម្រៀងប្រចាំក្រុម 2TheMoon ដែលកំពុងទទួលបានការគាំទ្រពីទស្សនិកជនច្រើនតែម្ដង។ បើរម្លឹកដល់កាលពីប៉ុន្មានឆ្នាំមុន នាងត្រឹមជាអ្នករាំធម្មតាម្នាក់ ដែលមិនសូវមានអ្នកតាមដាន ឬមហាជនស្គាល់ច្រើននោះទេ។
២៖ កញ្ញា Vivy
គ្រប់គ្នាប្រាកដជាធ្លាប់បានឃើញកញ្ញា Vivy ក៏ព្រោះតែនាងជាអ្នករាំរបស់កំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា ហើយបច្ចុប្បន្ននេះ នាងបានផ្លាស់ប្ដូរខ្លួនឯងសឹង១៨០ដឺក្រេ ខណៈក្លាយជាតារាចម្រៀងម្នាក់ដែលមានទស្សនិកជនគាំទ្រ និងចូលចិត្តច្រើនដូច្នេះ។
៣៖ កញ្ញា តី
ម្ចាស់បទ« តីវាយម៉ាលុយ» កញ្ញា តី គេដឹងថានាងក៏ជាអ្នករាំប្រចាំរបស់ កំពូលតារាចម្រៀងអ្នកនាង មាស សុខសោភា ហើយក្រោយពេលចេញបទផ្ទាល់ខ្លួនរួច នាងពិតជាមានសន្ទុះការគាំទ្រពីមហាជនច្រើន។ ម្យ៉ាងបច្ចុប្បន្ននាង បានចេញបទថ្មីៗបន្តបន្ទាប់ និងទទួលបានការងារតាមរយៈការច្រៀងមួយនេះផងដែរ។
៤៖ លោក វណ្ណា ស័ក្ដិ
កូនប្រុសលោកយាយ ណាង ដែលគេស្គាល់ថាជាលោក វណ្ណា ស័ក្ដិ រូបលោកបានចាប់អាជីពជាអ្នករាំមកជាច្រើនឆ្នាំ ហើយតារារូបនេះ ក៏បានចាប់អាជីពច្រៀងនាប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ។ ក្រោយផ្លាស់ប្ដូរខ្លួនជាអ្នកចម្រៀង លោកពិតជាទទួលបានការសរសើរពីសម្លេង និងមានមហាជនចូលចិត្តច្រើនផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]