ភ្នំពេញ៖ ធនាគារ​ ABA ​ ​ដែលជា​បុត្រ​សម្ពន្ធមួយនៃ​​ធនាគារ​ជាតិកា​ណា​ដា​ ទទួលបានពាន ​ “​ធនាគារ​ដ៏ឆ្នើម​បំផុតនៅ​កម្ពុជា ប្រចាំ​ឆ្នាំ​ 2023”​ ពីទស្សនាវដ្តី​ Global​ Finance​។ ពានរង្វាន់ដ៏មានកិត្យានុភាពនេះ ត្រូវបានប្រគល់ជូន ABA ​នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ឲ្យធនាគារឆ្នើមលំដាប់ពិភពលោក ប្រចាំឆ្នាំ លើកទី30 ដែលប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក។ ធនាគារ ABA ត្រូវបានទស្សនាវដ្តីនេះទទួលស្គាល់ចំពោះលទ្ធផលប្រកបដោយជោគជ័យនៅក្នុងទីផ្សារកម្ពុជា និងចំពោះការប្ដេជ្ញាចិត្តដ៏មុតមាំរបស់ ABA ក្នុងការបំពេញតម្រូវការអតិថិជនរបស់ខ្លួន។

គណៈវិនិច្ឆ័យរបស់ទស្សនាវដ្តី Global Finance ​បានសាទរ ABA ចំពោះលទ្ធផលដ៏ប្រសើរបំផុត ក្នុងរយៈពេលពេញមួយឆ្នាំកន្លងមកនេះ ព្រមទាំងបានកត់សម្គាល់លើវឌ្ឍនភាពថ្មីៗជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វឌ្ឍនភាពទាំងនេះរួមមាន ការដាក់ដំណើរការម៉ាស៊ីនបើកកាតដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលមានជម្រើសភាសាជាច្រើននៅលើផ្ទៃអេក្រង់ ដែលអាចឲ្យអតិថិជនបើកកាតឥណពន្ធអន្ដរជាតិ និងកាត CSS ​ដោយប្រើពេលត្រឹមតែ 2 ​នាទី។ គិតតែក្នុងឆ្នាំ 2022 ​អតិថិជន​បានបើកកាត តាមម៉ាស៊ីនបើកកាត ABA ចំនួន 220,000 កាត។

ក្រៅពីនេះ ធនាគារ ABA បានបញ្ចេញផលិតផល គណនី Junior – ជាគណនីអនីតិជនក្នុងទម្រង់ឌីជីថលដែលអនុញ្ញាតឲ្យកុមារ ឬក្មេងជំទង់ ដែលមានវ័យចាប់ពី 10 ​ឆ្នាំ​ឡើងទៅ ប្រើប្រាស់សេវាធនាគារទំនើប និងឧបករណ៍ទូទាត់បែបឌីជីថលតាមកម្មវិធី ABA Mobile បាន។ ធនាគារក៏បានដាក់បញ្ចូលសេវាកម្ម និងមុខងារថ្មីៗជាច្រើនទៅក្នុងកម្មវិធី ABA Mobile ផងដែរ ដូចជា ទីមួយ មុខងារកម្ចីប្រាក់បៀវត្ស សម្រាប់បុគ្គលិកបម្រើការងារឲ្យក្រុមហ៊ុន ដែលប្រើសេវាបើកប្រាក់ខែជាមួយ ABA អាចខ្ចីប្រាក់បានភ្លាមៗ ដោយមិនតម្រូវឲ្យមានទ្រព្យតម្កល់អ្វីទាំងអស់ និងទីពីរ ផ្លែតហ្វមទិញធានារ៉ាប់រងអាយុជីវិត ដែលអតិថិជនអាចទិញបានតាម ABA Mobile ក្រោមភាពជាដៃគូយុទ្ធសាស្ដ្រជាមួយក្រុមហ៊ុន Manulife។

បន្ថែមពីនេះ ធនាគារ​ ABA ​បានពង្រីកបណ្ដាញសាខា និងទីតាំងស្វ័យសេវារបស់ខ្លួននៅទូទាំងប្រទេស ដែលបច្ចុប្បន្ន មានសាខាសរុប ចំនួន 85 ​និងទីតាំងស្វ័យសេវា 24/7 ចំនួន 30។ ម៉ាស៊ីនស្វ័យសេវាសរុបនៅក្នុងប្រព័ន្ធអេកូរបស់ធនាគារ កើនដល់ 1,200 គ្រឿង។

នា​ឱកាសទទួលពានរង្វាន់​នេះ​ នាយក​ប្រតិបត្តិ​ធនាគារ​ ABA​ លោក​ Askhat​ Azhikhanov​ មាន​ប្រសាសន៍​ថា៖

លោកបានបន្ថែមថា៖

យោងតាមទស្សនាវដ្ដី ​​Global Finance ម្ចាស់ជ័យលាភីសម្រាប់ពានរង្វាន់ឆ្នាំនេះ គឺប្រគល់ជូនធនាគារទាំងឡាយណា ដែលយកចិត្តទុកដាក់​យ៉ាង​ហ្មត់ចត់លើ​តម្រូវការ​របស់​អតិថិជន​ ទោះបីជាធនាគារទាំងនោះស្ថិតនៅក្នុងទីផ្សារ (ប្រទេស) ដែលមានស្ថានភាពសេដ្ចកិច្ចស្មុគស្មាញ តែពួកគេ​សម្រេច​បាន​លទ្ធផល​ឈានមុខ​គេ​ ហើយថែមទាំង​ចាក់​គ្រឹះ​ដ៏​រឹង​មាំ​ សម្រាប់​ភាព​ជោគជ័យ​នា​ពេល​អនាគត។ ធនាគារដែលទទួលបានពានរង្វាន់នេះ បានគ្រប់គ្រងទ្រព្យសកម្ម និងបំណុលរបស់ខ្លួន ប្រកបដោយភាពឆ្លាតវៃដោយមើលឃើញ​ និងគិតគូពីស្ថានភាពនៃការផ្លាស់ប្តូរអត្រាការប្រាក់យ៉ាងឆាប់រហ័ស។

ABA គឺជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជា គិតលើទ្រព្យសកម្ម ក៏ដូចជាភាពឈានមុខគេ ក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុឌីជីថលទំនើប និងងាយស្រួលទៅតាមតម្រូវការរបស់អតិថិជន។ គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022 ធនាគារមានទ្រព្យសកម្មសរុបជាង 9 ពាន់លានដុល្លារអាមេរិក និងមានអតិថិជនជាង 2.5 ​លាន នាក់។

គិត​តែក្នុងឆ្នាំ 2022 ​ធនាគារ​ ABA បានឈ្នះ​ពានរង្វាន់​​អន្ដរជាតិ នៅក្នុងវិស័យហិរញ្ញវត្ថុជាច្រើនរួមមាន ពានរង្វាន់ ធនាគារ​ដ៏​ឆ្នើម​នៅ​កម្ពុជា​ពីទស្សនាវដ្ដី The​ Banker, Euromoney​, Asiamoney និង Global Finance​៕

អំពីទស្សនាវដ្ដី Global Finance

ទស្សនាវដ្តី​ Global​ Finance​ បង្កើត​ឡើង​នៅ​ឆ្នាំ​ 1987​ មានការ​ចុះ​ផ្សាយ​ចំនួន​ 50,000​ ច្បាប់​ និង​មាន​អ្នក​អាន​នៅ​ 193​ ប្រទេស​។​ អ្នក​អាន​ទស្សនាវដ្តី​ Global​ Finance​ រួម​មាន​ មន្ត្រីជាន់ខ្ពស់​ផ្នែក​សាជីវកម្ម ​ និង​មន្ត្រី​ហិរញ្ញវត្ថុ​ដែល​ទទួលខុសត្រូវ​ក្នុង​ការ​ធ្វើការ​សម្រេចចិត្ត​នានា​ ទាក់ទង​នឹង​ការ​វិនិយោគ​ និង​យុទ្ធសាស្ត្រ​នៅ​ក្នុង​ក្រុមហ៊ុនចម្រុះ​ជាតិ​សាសន៍​ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា​។​ ទស្សនាវដ្តី​ Global​ Finance​ ជ្រើសរើស​ជា​ទៀងទាត់​នូវ​ធនាគារ​កំពូលៗ​ក្នុង​ចំណោម​ធនាគារ​ និង​គ្រឹះស្ថាន​ផ្តល់​សេវា​ហិរញ្ញវត្ថុ​នានា​។​ ពានរង្វាន់​ទាំង​អស់នេះ​បាន​ក្លាយជា​បទដ្ឋាន​ឧត្តមភាព​ដែល​អាច​ទុកចិត្ត​បាន​សម្រាប់​សហគមន៍​ហិរញ្ញវត្ថុ​សកលលោក​។​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]