សៀមរាប៖ ក្នុងឆ្នាំ ២០២៣ នៃឆមាសទី ១ បីខែដំបូង គ្រឹះស្ថានអង្គរ បានលក់ប័ណ្ណចូលទស្សនាអង្គវត្ត ដល់អ្នកទេសចរបរទេស តំបន់អង្គរ អាចរកចំណូលបានជាង ១១.១៣៥.៤៩២ លានដុល្លារ មានអ្នកទស្សនា ភ្ញៀវទេសចរបរទេស ចំនួនសរុប ២៣៦,៣៤១នាក់។
គ្រឹះស្ថានអង្គរ បានបញ្ជាក់ទៀតថា សម្រាប់ខែមីនា ឆ្នាំ ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ៣,៧៤៨,៧០០ដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន ៧៩,៣៩០នាក់។ សូមជម្រាបថា ក្នុងរយៈពេល៣ខែ ឆ្នាំ២០២៣នេះ រដ្ឋាភិបាល បានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ៤៧២,៦៨២ ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភព៖ គ្រឹះស្ថានអង្គរ


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]