ភ្នំពេញ ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៣៖ ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដំបូងគេបង្អស់នៅប្រទេសកម្ពុជាត្រូវបានប្រារព្ធឡើងនាថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ហើយទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ដោយមានអ្នកចូលរួមរហូតដល់ទៅបីមុឺននាក់។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំអ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ អ្នកច្នៃប្រឌិត សហគ្រិន និងអ្នកបង្កើតគោលនយោបាយមកពី គ្រប់វិស័យ ទូទាំងប្រទេសកម្ពុជា និងលើសពីនេះ ដើម្បីបង្ហាញពីការវិវត្តចុងក្រោយបង្អស់នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងដើម្បីពិភាក្សាអំពីអនាគតនៃការច្នៃប្រឌិតនៅក្នុងប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការគាំទ្រយ៉ាងមុតមាំពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដោយពាំនាំនូវសកម្មភាពជាច្រើន រួមមានការពិភាក្សាអំពីប្រធានបទវិទ្យាសាស្រ្ត ការបង្ហាញអំពីវិទ្យាសាស្ត្រ និងការតាំងពិព័រណ៍បច្ចេកវិទ្យាទំនើប និងការច្នៃប្រឌិតពីសំណាក់ស្ថាប័នពាក់ព័ន្ធចំនួនជាង​២០០ស្ថាប័ន រួមមានក្រសួងដៃគូ ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ក្រុមហ៊ុនឯកជន និងសមាគមអាជីវកម្ម។

ព្រឹត្តិការណ៍ជាតិមួយនេះ​​ ក៏មានវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត Ou Myung អតីតឧបនាយករដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃសាធារណរដ្ឋកូរ៉េ ដែលគេស្គាល់ថាជា «បិតានៃការអភិវឌ្ឍន៍បច្ចេកវិទយានៅសាធារណៈរដ្ឋកូរ៉េ» រួមមានទាំងគណៈប្រតិភូ និងវិនិយោគិនមកពីសាធារណរដ្ឋកូរ៉េ។​ អ្នកចូលរួមមានឱកាសស្វែងយល់អំពីការស្រាវជ្រាវចុងក្រោយបង្អស់ក្នុងវិស័យនេះដូចជា ឌីជីថលភាវូបនីយកម្ម ថាមពលកកើតឡើងវិញ បញ្ញាសិប្បនិម្មិត សុវត្ថិភាពតាមអ៊ីនធឺណិត បច្ចេកវិទ្យាដ្រូន និងដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកផ្សេងទៀតក្នុងវិស័យរៀងៗខ្លួន។

សកម្មភាពពិសេសជាងគេនៃព្រឹត្តិការណ៍នេះគឺការដាក់តាំងបង្ហាញ Science Caravan ដែលជាមន្ទីរពិសោធន៍វិទ្យាសាស្ត្រចល័តដំបូងគេមិនធ្លាប់មានដែលត្រូវបានរចនាឡើងដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់កុមារលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការបង្កើតថ្មី និងបណ្តុះអាកប្បកិរិយាវិជ្ជមានចំពោះការអប់រំស្ទែម។ នេះជាលទ្ធផលប្រកបដោយផ្លែផ្កាពីកិច្ចសហការរវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍របស់ប្រទេសថៃ។

ព្រឹត្តិការណ៍នេះមានអ្នកចូលរួម ក៏ដូចជាទទួលបានរួមចំណែកផ្សេងៗ និងលទ្ធផលលើសពីការរំពឹងទុក។​ រាជរដ្ឋាភិបាលក៏បានសម្រេចថា​​ ទិវាជាតិនេះនឹងត្រូវប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី២៦ មីនា ជារៀងរាល់ឆ្នាំ ដែលត្រូវនឹងថ្ងៃគម្រប់ខួបការបង្កើតក្រសួងឧស្សាហ៍កម្ម វិទ្យាសាស្រ្ត និងនវានុវត្តន៍ កាលពីថ្ងៃទី ២៦ មិនា ២០២០។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ក្នុងសុន្ទរកថាបើកថា៖

លោកក៏បានបន្ថែមថា​៖

លោក Ziad Shatara នាយកប្រតិបត្តិក្រុមហ៊ុនទូរគមនាគមន៍ Smart Axiata ដែលជាអ្នកឧបត្ថម្ភធំនៃព្រឹត្តិការណ៍ជាតិនេះ បានបង្ហាញពីទស្សនៈស្រដៀងគ្នាទៅនឹងឯកឧត្តមទេសរដ្ឋមន្ត្រីថា៖

ព្រឹត្តិការណ៍ថ្នាក់ជាតិលើកទីមួយនេះ គឺជាការចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២០២០-២០៣០ ដែលត្រូវបានបង្កើតឡើងក្នុងខែធ្នូ ឆ្នាំ ២០១៩ ដើម្បីកែលម្អប្រព័ន្ធអេកូឡូស៊ី និងពង្រឹងមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍវិស័យកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ដែលគោលនយោបាយនេះមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព ដើម្បីឈានទៅការក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងចំណូលកម្រិតខ្ពស់ត្រឹម ២០៥០។ គោលដៅយុទ្ធសាស្ត្រចម្បងរបស់គោលនយោបាយនេះគឺ ការពង្រឹងប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអភិវឌ្ឍធនធានមនុស្សក្នុងបរិបទនៃការជំរុញការប្រកួតប្រជែងគុណភាពអាជីវកម្ម និងសេវាកម្មរបស់ប្រទេស៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]