ខេត្តសៀមរាបធនាគារ ស្ថាបនា​ និងសមាគមក្លឹបទេសចរណ៍សៀមរាប (STC) បានចុះហត្ថលេខាលើកិច្ចសហប្រតិ​បត្តិការក្នុងការផ្តល់សេវាទូទាត់ឌីជីថល ដើម្បីផ្តល់ភាពងាយស្រួលដល់អាជីវករ និងពាណិជ្ជករក្នុងវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប។

លោក ហ្វី​លី​ព​ ​សែត​កៅ​ ប្រធានប្រតិបត្តិនៃសមាគមក្លឹបទេសចរណ៍សៀមរាប(STC) បានមានប្រសាសន៍ថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោមកិច្ចសហប្រតិ​បត្តិការនេះផងដែរ ធនាគារ ស្ថាបនា នឹងផ្តល់ដំណោះស្រាយការទូទាត់តាមប្រព័ន្ធឌីជីថល ដើម្បីឱ្យសមាជិក STC អាចចាត់ចែង និងគ្រប់គ្រងការទូទាត់ទៅតាមតម្រូវការរបស់ពួកគេបានយ៉ាងងាយស្រួល និងមានប្រសិទ្ធភាព។

លោក Jean Pierre Gagnon អនុប្រធាននាយកប្រតិបត្តិ ធនាគារ​ ស្ថាបនា​​​​​​​​​ បានមានប្រសាសន៍ថា៖

ការផ្តល់ជូនសេវាទូទាត់តាមប្រព័ន្ធឌីជីថលរួមមាន៖ ការប្រើប្រាស់កម្មវិធី ស្ថាបនា​​ ទូទាត់ នៅលើទូរសព្ទដៃ ដែលផ្តល់ភាពងាយស្រួលដល់អាជីវករក្នុងការទទួលការទូទាត់តាមរយៈ KHQR, Visa, Mastercard, Union Pay, WeChat និង Alipay ពីអតិថិជនក្រៅស្រុក និងក្នុងស្រុកដែលធ្វើដំណើរកំសាន្តក្នុងខេត្តសៀមរាប។

លើសពីលើនេះទៅទៀត​ សមាជិក STC អាចទទួលបានអត្ថប្រយោជន៍ជាច្រើពីការផ្តល់ជូនតាមរយៈកម្មវិធី Sathapana Rewards និង Loyalty Program ជាពិសេសអាចបន្ថែមនូវគុណតម្លៃ និងបង្កើនការចូលរួមពី អតិថិជនមកកាន់អាជីវកម្មរបស់ខ្លួនផងដែរ។

កិច្ចសហប្រតិបត្តិការនេះ គឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់សម្រាប់ឧស្សាហកម្មទេសចរណ៍នៅក្នុងប្រទេសកម្ពុជា និងជាផលវិជ្ជមានមួយក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឃន៍សេដ្ឋកិច្ច និងសហគមន៍ទាំងមូល៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]