សៀមរាប៖ គិតត្រឹម រសៀលថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៣ នេះថា សំណង់នានាសម្រាប់ព្រឹត្តិការអង្គរសង្ក្រាន្តដំណើរការសាងសង់បាន ៩០ ភាគហើយ ហើយពេលនេះក្រុមការងារគ្រប់ផ្នែកទាំងអស់កំពុងតែមមាញឹក ក្នុងការធ្វើការងាររបស់ខ្លួនឱ្យបានរួចរាល់ ១០០ ភាគរយ ដើម្បីឱ្យសម្រេចបានតាមផែនការគ្រោងទុក នេះបើតាមផេកផ្លូវការ មន្ទីរព័ត៌មានខេត្តសៀមរាប។

ក្នុងនោះ ឯកឧត្តម សោម រតនា ប្រធានក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ក៏បានលើកឡើង អំពាវនាវឲ្យភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋទូទៅមកកម្សាន្តសប្បាយជុំគ្នា នៅអង្គរសង្ក្រាន្តទាំងអស់ជាមហាគ្រួសារខ្មែរ ពីព្រោះព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ នេះគឺមានភាពអស្ចារ្យជាងបណ្ដាលលើកមុនៗ ដោយមានកម្មវិធីកម្សាន្តសប្បាយជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស នៅតាមទីតាំងភូមិ និងតំបន់និមួយៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត កំពុងតែបង្ហាញនៅភាពទាក់ទាញជា បណ្តើរៗហើយ ដូចជា នៅភូមិខ្ញុំ មានវត្ថុយក្សជាច្រើនដែលត្រូវបង្ហាញនៅទីនោះ ក៏បានរៀបចំស្ទើតែរួចរាល់អស់ហើយ , នៅសួនញញឹមអង្គ តំបន់ល្បែងប្រជាប្រិយ ក៏កំពុងតែបង្ហាញសម្រស់ , នៅភូមិបេតិកភណ្ឌវប្បធម៌ មានទីតាំងនៅខាងជើងស្ពានហាលជាប់នឹងច្រាំងកសិន្ទុ បរិវេណមុខប្រាសាទអង្គរវត្ត ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាកំពុងមមាញឹករៀបចំហេដ្ឋារចនាសម្ពន្ធផ្សេងៗដើម្បីត្រៀមបង្ហាញសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពីបេតិកភណ្ឌរូបី និងអរូបី ជាច្រើនទម្រង់។

សូមជម្រាបជូនថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ខួប១០ឆ្នាំ ក្រោមប្រធានបទ ក្ដីស្រមៃ និងសង្ឃឹម ដែលនឹងធ្វើឡើង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ នឹងធ្វើឱ្យបងប្អូនជួបជុំ សប្បាយរីករាយ ជាមហាគ្រួសារខ្មែរ ដូចនេះសូមសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាកម្សាន្ត និងឈ្វេងយល់ពីបេតិកភណ្ឌរូបី និងអរូបី ឱ្យបានច្រើនកុះករ៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]