ភ្នំុពេញ៖ កាលពីថ្មី ៗនេះ គេត្រូវបានរាយការណ៍មក ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ នេះតទៅអ្នកដំណើរកាន់លិខិតឆ្លងដែនកម្ពុជាអាចចូលក្នុងប្រទេសថៃដោយគ្មានទិដ្ឋាការនិងអាចស្នាក់នៅបានត្រឹមតែ ១៤​ ថ្ងៃ សម្រាប់លិខិតឆ្លងដែនធម្មតា និង ៣០​ ថ្ងៃ សម្រាប់លិខិតឆ្លងដែនការទូតនិងលិខិតឆ្លងដែនផ្លូវការ។

តាមប្រភពដដែលបានបន្តទៀតថា ក្នុងករណីមានបំណងស្នាក់នៅរយៈពេលវែង អ្នកដំណើរ អាចនឹងត្រូវស្នើសុំទិដ្ឋាការជាមុននៅស្ថានទូតថៃ ទីក្រុងភ្នំពេញ មុនធ្វើដំណើរមកកាន់ប្រទេសថៃដូច្នេះដែរ នេះបើតាមរយៈសេចក្តីជូនដំណឹង ដែលបានចេញផ្សាយទៅនឹងផេកផ្លូវការរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភព៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]