កម្សាន្ត៖ ជាការពិតណាស់ ក្រៅពីមានភាពល្បីល្បាញនៅក្នុងវិស័យចម្រៀង Kpop ហើយ តារាចម្រៀងស្រី Jennie សមាជិកក្រុម BLACKPINK តែងតែធ្វើឲ្យទស្សនិកជាច្រើន ជក់ចិត្តនឹងការទស្សនាជាមួយនឹងរូបសម្រស់របស់នាង ជាពិសេស ក្នុងការលេងស្ទាយ៍សម្លៀកបំពាក់ផ្សេងៗ ដែលសុទ្ធសឹងជាម៉ូតទាន់សម័យ ។

ជាមួយគ្នានេះដែរ បើក្រឡេក មកមើលពីការបង្ហាញខ្លួនរបស់ តារាចម្រៀងស្រីរូបនេះ នៅឯព្រលានយន្តហោះម្ដងៗនោះ គីពិតជាមានភាពលេចធ្លោយ៉ាងខ្លាំង ជាមួយនឹងការរៀបចំតុបតែងខ្លួនក្នុងស្ទាយ៍ពេញនិយម មិនថាជាឈុតអាវខោ មានភាពសាកសមគ្នាទៅវិញទៅមក បើទោះបីជា ខណៈពេលនោះ នាងបានតែងមុខមាត់បែបសាមញ្ញធម្មតា ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ អ្នកគាំទ្រដែលបានតាមដានរូបនាង នៅ​ព្រលានយន្តហោះ​នោះ ក៏បានលើកឡើងពីការសរសើរ ពីភាពស្រស់ស្អាត ទឹកមុខមានស្នាមញញឹម ក៏ដូចជា​ការ​សរសើរ​ចំពោះ​ភាព​គួរ​ឱ្យ​ស្រលាញ់ ពីភាពវ័យក្មេងរបស់នាង ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Jennie
Jennie
Jennie
Jennie
Jennie
Jennie
Jennie
Jennie
Jennie
Jennie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]