ភ្នំពេញ៖ ម្ចាស់ជ័យលាភី និងជាបវរកញ្ញា Miss Teen International Cambodia 2021 កញ្ញា ឌី បញ្ញាវិមាលា ក្រោយបញ្ចប់ការប្រកួតលើឆាកអន្តរជាតិ ព្រមទាំងបានចូលដល់Top10ក្នុងកម្មវិធី Miss Teen International បច្ចុប្បន្ននាងរឹតតែទទួលបានប្រជាប្រិយភាព និងមានការគាំទ្រពីមហាជនច្រើនតែម្ដង។
លើសពីនេះទៅទៀត មួយរយៈចុងក្រោយនេះ កញ្ញា ឌី បញ្ញាវិមាលា កាន់តែទទួលបានឱកាសការងារលើវិថីសិល្បៈច្រើនជាងមុន ដូចជាថតស្ពត ថតរឿង និងថតម៉ូតសម្លៀកបំពាក់ជាដើម។ ម្យ៉ាងវិញទៀត នាងទើបទទួលបានឱកាសក្លាយជាទូតសុឆន្ទៈ(BA) របស់ផលិតផលថែសម្រស់ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ខណៈពេលរវល់ជាមួយនឹងការសិក្សា និងការងារ ថ្មីៗនេះកញ្ញា ឌី បញ្ញាវិមាលា បានថតគ្រងឈុតទេវតាឆ្នាំថ្មីឆ្នាំថោះ ដែលជាបុត្រីទី៦ នៃកបិលមហាព្រហ្ម ព្រះនាមរបស់ទ្រង់ ព្រះនាងកិមិរាទេវី។ ម្យ៉ាងបន្ទាប់ពីតែងបែបនេះ បវរកញ្ញារូបនេះពិតជាមានសម្រស់លេចធ្លោ ស្រស់ស្អាត សុភាព និងមានភាពអង្គអាចខ្លាំងតែម្ដង។ មិនតែប៉ុណ្ណោះ បន្ទាប់ពីអ្នកលេងបណ្ដាញសង្គម និងហ្វេនបានឃើញរូបទាំងនោះ ពួកគេបានចូលទៅសរសើរបីសម្រស់ដ៏ផូរផង់នាងគ្រប់ៗគ្នា៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]