ភ្នំពេញ៖ បាំងមិនដល់១០ ថ្ងៃទៀតទេ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់ ជាមួយគ្នានោះរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំ ដើម្បីរក្សានូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ។
យោងតាមសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ លេខ២១/ ២៣ សជណច ចុះថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់ បងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗ ជាយុវជន យុវនារី សិស្ស និស្សិត និងកម្មករ កម្មការិនី ហាមឃាត់ និងល្បែងមួយចំនួនដែលប្រឈមហានិភ័យ អសុវត្ថិភាព និងគ្រោះថ្នាក់ ដូចជា ដុតឬបាញ់ផាវ បាញ់ទឹក ជះទឹក និងលាបម្សៅ ជាដើម៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]