ភ្នំពេញ៖ បើនិយាយដល់កម្លោះសង្ហា មានមន្តស្នេហ៍លោក ដាវីត អ៉ឹងហាវ ច្បាស់ណាស់ ប្រិយមិត្ត ជាពិសេសមិត្តៗយុវវ័យប្រាកដជាបានស្គាល់។ ដោយាតារារូបនេះ បានវិវឌ្ឍខ្លួនក្លាយជាតារាលំដាប់អន្តរជាតិ និងបានបង្ហាញខ្លួនតាមរយៈការងារថតម៉ូដ សម្តែងភាពយន្ត និងថតMVជាដើម។
ម្យ៉ាងវិញទៀត ទោះបីកំពុងរវល់ជាមួយនឹងការសិក្សានៅប្រទេសសិង្ហបុរី ប៉ុន្តែតារាប្រុសវ័យក្មេងរូបនេះ ឆ្លៀតពេលទទួលការងារផងដែរ។ លើសពីនេះទៅទៀត ដាវីត ធ្លាប់បានសម្ដែងភាពយន្តលំដាប់អន្តរជាតិខ្នាតធំជាច្រើន ហើយថែមទាំងបានថតម៉ូដជូនប្រ៊េនល្បីៗមិនតិចនោះទេ។ ម្យ៉ាងមួយរយៈចុងក្រោយនេះ រូបលោកក៏ត្រូវបានប្រ៊េនជាច្រើនអញ្ជើងទៅចូលរួមជាភ្ញៀវកិត្តិយសផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ ថ្មីៗនេះ ដាវីត កំពុងធ្វើឲ្យអ្នកលេងបណ្ដាញសង្គមរួមទាំងហ្វេនលោកផ្ទាល់ ចាប់អារម្មណ៍ទៅលើមុខមាត់ ពោលគឺស្បែកមុខតែម្ដង។ ដោយស្បែកមុខតារាប្រុសសង្ហារូបនេះ គឺមានស្បែកមុខភ្លឺរលោង គ្មានស្នាមមុន ឬរោលអ្វីសោះឡើយ ដែលនេះជាហេតុធ្វើឲ្យហ្វេនសរសើរពេញៗមាត់ដូច្នេះ។ ហើយគ្រប់រូបភាពថតស៊ែលហ្វីបែបបង្ហាញមុខជិតៗ គឺកាន់តែឃើញស្បែកមុខលោកម៉ត់មិនចាញ់មនុស្សស្រីឡើយ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]