ភ្នំពេញ៖ កន្លងមកប្រិយមិត្តបានដឹងរួចមកហើយថា ឌៀប សុហ្វៀរ៉ា នាងជាបវរកញ្ញា លំដាប់រងទី២ Miss Preteen International Cambodia។ លើសពីនេះទៅទៀត យុវតីរូបនេះ បានចេញទៅប្រកួតលើឆាកអន្តរជាតិ ព្រមទាំងបានឈ្នះជាប់ជាបវរកញ្ញាលំដាប់រងទី២ ក្នុងកម្មវិធី Little Miss Juior Idol World 2023 ផងដែរ។

បន្ថែមពីលើនេះទៀត បើងាកទៅមើលការងាររបស់ ឌៀប សុហ្វៀរ៉ា ថ្មីៗនេះនាងទើបតែបញ្ចប់ការថតខ្សែភាពយន្តខ្នាតធំ ដែលរូបនាងក្ដោបបានតំណែងជាតួឯកស្រី។ ហើយនេះក៏ជាលើកដំបូងដែលបវរកញ្ញាវ័យក្មេងរូបនេះ បានថតរឿងខ្នាតធំ ហើយថែមទាំងជាតួឯកស្រីយ៉ាងដូច្នេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ប្រិយមិត្តធ្លាប់តែបានឃើញ ឌៀប សុហ្វៀរ៉ា បង្ហាញមុខលើឆាកប្រកួត ក៏ដូចជាចូលរួមកម្មវិធីផ្សេងៗ ហើយបានឃើញនាងមានភាពលេចធ្លោ ស្រស់ស្អាតផូរផង់។ ប៉ុន្តែបើក្រលេកទៅមើលរូបភាពនាង កាលនៅជាកុមារីអាយុ ២ទៅ៣ឆ្នាំ គឺមានមុខមាត់ស្អាត ឃ្យូត គួរឲ្យក្នាញ់ខ្លាំងតែម្ដង។ ម្យ៉ាងរូបភាពទាំងនោះ គឺជារូបភាពដែលបវរកញ្ញារូបនេះ មិនធ្លាប់បានបង្ហាញឲ្យហ្វេនបានឃើញពីមុនមកឡើយ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

ឌៀប សុហ្វៀរ៉ា
ឌៀប សុហ្វៀរ៉ា
ឌៀប សុហ្វៀរ៉ា
ឌៀប សុហ្វៀរ៉ា
ឌៀប សុហ្វៀរ៉ា
ឌៀប សុហ្វៀរ៉ា
ឌៀប សុហ្វៀរ៉ា
ឌៀប សុហ្វៀរ៉ា
ឌៀប សុហ្វៀរ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]