ភ្នំពេញ៖ នៅតែជាប្រធានបទដ៏ក្ដៅគគុក ដែលត្រូវបាន មហាជនជាច្រើន ហាក់មិនពេញជាខ្លាំង ក្រោយពីមានការធ្លាយសារសម្លេង ពីអ្នកស្រី តាំង ហ្គិចលៀង ដែលលើកឡើងនូវពាក្យពេចន៍ និយាយពីគីឡូស្រាល​ធ្ងន់ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើការរិះគន់ ចំពោះអ្នកស្រី។ 

យ៉ាងណាមិញ សម្ដីទាំងនេះ ហាក់មើលទៅជាការប្រមា.ថយ៉ាងខ្លាំង ដែលធ្វើឲ្យមហាជន កាន់តែមិនអស់ចិត្ត និងរិះគន់ជាបន្តបន្ទាប់ រហូតដល់អ្នកស្រី តាំង ហ្គិចលៀង បានចេញមកបង្ហោះវីដេអូ ជាមួយនឹងការសុំទោសជាសាធារណៈ នៅលើបណ្ដាញសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះដែរ អ្នកស្រី តាំង ហ្គិចលៀង បានលើកឡើងយ៉ាងដូច្នេះថា អ្នកស្រី សុំចេញមកទទួលកំហុសរាល់ពាក្យសម្ដី ដែលបានចេញទាំងវីដេអូ រួមទាំងសារសម្លេង ក៏ដូចជាបានសុំទោសជាសាធារណៈ និងសង្ឃឹមថា អ្នកទាំងអស់គ្នានឹងអភ័យទោសទៅដល់អ្នកស្រី ព្រមទាំងទុកឱកាសឲ្យអ្នកស្រីបានសាងគុណសម្បត្តិ ដើម្បីលុបលាងទោសកំហុស ផងដែរ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

  អ្នកស្រី តាំង ហ្គិចលៀង
  អ្នកស្រី តាំង ហ្គិចលៀង
  អ្នកស្រី តាំង ហ្គិចលៀង
  អ្នកស្រី តាំង ហ្គិចលៀង
  អ្នកស្រី តាំង ហ្គិចលៀង
  អ្នកស្រី តាំង ហ្គិចលៀង
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]