ក្រុងតូក្យូ៖ ការផ្ទុះឡើងនៃជំងឺផ្ដាសាយបក្សីដ៏អាក្រក់បំផុតរបស់ប្រទេសជប៉ុនបានកាត់បន្ថយសត្វបក្សីរបស់ខ្លួន និងបានធ្វើឲ្យតម្លៃស៊ុតឡើងថ្លៃ និងបានប៉ះពាល់ខ្លាំងទៅនឹង ជីវិតប្រចាំប្រជាពលរដ្ឋរបស់ខ្លួននេះ បើតាមសារព័ត៌មាន straitstimes បានចេញផ្សាយ។
តាមប្រភពដដែល ឥឡូវនេះ បានធ្វើឲ្យមានការខ្វះខាតកន្លែងសម្រាប់កប់មាន់ងាប់ ដោយសារសត្វស្លាបជាង ១៧ លានក្បាលត្រូវបានសម្លាប់នៅទូទាំងប្រទេស ចាប់តាំងពីរដូវផ្តាសាយបក្សីបានចាប់ផ្តើមក្នុងខែតុលា ឆ្នាំ ២០២២។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ ទូរទស្សន៍ជាតិ NHK បានរាយការណ៍ថា រដ្ឋាភិបាលក្នុងតំបន់ និងស្ថាប័នពាក់ព័ន្ធ បានមានការព្រួយបារម្ភ ចំពោះការខ្វះខាតដីសមរម្យសម្រាប់កប់មាន់ ដោយការចោលគ្រោងឆ្អឹង ត្រូវធ្វើឱ្យបានត្រឹមត្រូវដើម្បីការពារកុំឱ្យមានការរាលដាលនៃមេរោគ ឬការបំពុលការផ្គត់ផ្គង់ទឹក។
ក្នុងនោះដែរ ខណៈពេលដែលការផ្ទុះឡើងបានកើតឡើងជាចម្បងនៅក្នុងទ្វីបអឺរ៉ុប សហរដ្ឋអាមេរិក និងអាស៊ី ជំងឺនេះបានរីករាលដាលបន្ថែមទៀតទៅកាន់អាមេរិកខាងត្បូងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយប្រទេសអាហ្សង់ទីន អ៊ុយរូហ្គាយ និងបូលីវីបានរាយការណ៍ករណីដំបូងរបស់ពួកគេ៕
ប្រភព៖ straitstimes
សូមទស្សនារូបភាពខាងក្រោម៖


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]