ភ្នំពេញ៖ ជាមួយនឹងអនុស្សារណៈយោគយល់នេះ ក្លឹបហាត់ប្រាណ The place Gym នឹងផ្តល់ការហ្វឹកហាត់ដល់ កញ្ញា អ៉ិន ម៉ូលីកា ធីតាឯកសង្ក្រាន្តរដូវទី៤ និងក្រុមចម្រៀងបុរស XENO Cryst ជាមួយនឹងកម្មវិធីហ្វឹកហាត់ត្រឹមត្រូវដោយអ្នកជំនាញពីក្លឹបហាត់ប្រាណ The Place gym ដែលមានការបញ្ជាក់ពីបរទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះជាការបំផុសគំនិតឲ្យយុវជនខ្មែរឲ្យស្រលាញ់ការហាត់ប្រាណ រូបរាងកាយដែលប្រកបដោយសុខភាពល្អ និងអប់រំឲ្យពួកគេគិតថាការហាត់ប្រាណអាចពង្រឹងដល់សុខភាពខួក្បាល ជួយគ្រប់គ្រងទម្ងន់ និងកាត់បន្ថយហានិភ័យនៃការកើតជម្ងឺផ្សេងៗផងដែរ។ ពួកយើងស្វាគមន៍នូវរាល់កិច្ចសហការជាច្រើនបន្តទៀតនាពេលអនាគត។

កន្លែងហាត់ប្រាណមានកន្លែងធំទូលាយសម្រាប់ឧបករណ៍ហាត់ប្រាណ អាងហែលទឹក ស្ទូឌីយោបង្វិល ស្ទូឌីយ៉ូយូហ្គា ស្ទូឌីយ៉ូ gx តំបន់ cardio តំបន់សេរី កន្លែងហ្វឹកហាត់ទម្ងន់ឥតគិតថ្លៃ កន្លែងសមាជិក និងបន្ទប់ចាក់សោរ។ ជាមួយនឹងថ្នាក់រៀនជាច្រើន៖ ការបណ្តុះបណ្តាលជាក្រុមតូច, TRX Suspension, Les Mills The Trip, Les Mills RPM, Les Mills Body Combat, Les Mills Body Pump, Zumba, gr0und zero, Cardio Dance និង Yoga។

នៅក្នុងអង្គពិធីក៏បានចូលរួមដោយ COO FUN Entertainment លោក Jayden Wu និងអ្នកគ្រប់គ្រងទូទៅ The Place Gym លោក Pelly Afrinaldy នៅឯសណ្ឋាគារសូហ្វីតែលភូគីត្រា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]