(ភ្នំពេញ) ថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២៣៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ក្រុមហ៊ុន សាមសុង បានរៀបចំកម្មវិធីជួបជុំដ៏រីករាយរវាងគណៈគ្រប់គ្រងរបស់សាមសុង ជាមួយនឹងអាជីវករលក់ដុំ លក់រាយនូវគ្រឿងបរិក្ខារអេឡិចត្រូនិកសាមសុងទូទាំងប្រទេស និងស្ថាប័នអ្នកសារព័ត៌មានជាច្រើន ក្រោមបរិយាកាសដ៏ស្រស់ស្រាយ និងភាពសប្បាយរីករាយដ៏អស្ចារ្យ។

កម្មវិធីនេះប្រព្រឹត្តឡើងនៅសណ្ឋាគារណាហ្គាវើលដ៍១ ដោយមានការលេងល្បែងកម្សាន្តប្រជាប្រិយសប្បាយៗ ដូចជា ល្បែងបោះអង្គុញ ចាក់ប៉េងប៉ោង និងរបាំគោះអង្រែជាដើម។ ជាពិសេសជាមួយការស្រស់ស្រូបអាហារដ៏ឈ្ងុញ…ឆ្ងាញ់ជាច្រើនមុខ និងទស្សនាការតាំងបង្ហាញនូវផលិតផលជាច្រើនពីក្រុមហ៊ុន សាមសុង ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមហ៊ុន សាមសុង ដាក់សម្ពោធទូរទស្សន៍ម៉ូឌែលថ្មី Neo QLED 2023 ក្នុងកម្មវិធីជួបជុំអាជីវករទូទាំងប្រទេស

ស្របពេលគ្នានោះដែរ ក្រុមហ៊ុន សាមសុង ក៏បានដាក់សម្ពោធនូវផលិតផលថ្មីចុងក្រោយបង្អស់ផងដែរ គឺកំពូលទូរទស្សន៍សាមសុង Neo QLED ដ៏ថ្មីសន្លាងដែលត្រូវបានរចនាឡើងជាមួយរូបរាងដ៏ស្រស់ស្អាត…ទាក់ទាញ…អេក្រង់ធំបំផុត និងមានសមត្ថភាពមុខងារជាច្រើនដូចជា៖ 

 1. កម្រិតរូបភាពច្បាស់ល្អឥតខ្ចោះ 

- Quantum mini LED៖ បញ្ចេញកម្រិតពណ៌ និងពន្លឺ ច្បាស់លម្អិតឥតខ្ចោះដូចពិតៗ

- ជម្រើសនៃកម្រិតរូបភាព Neo QLED 4K or 8K៖ ជាមួយបច្ចេកវិទ្យា 8K AI upscaling អាចធ្វើឱ្យកម្រិតរូបភាពឡើងដល់ 8K

2. ការរចនាម៉ូតដ៏ប្រណីត:

- Infinity one design and Infinity screen: ការរចនាដ៏ប្រណិតជាមួយរូបរាងស្ដើងស្អាតបំផុត 

- Infinity screen: ការរចនាអេក្រង់ស្អាតបំផុតស្ទើរតែគ្មានស្នាមគែម ដែលមានតែលើអេក្រង់ Neo QLED 8K តែមួយគត់

3. មុខងារពិសេសៗនៃការបញ្ចេញសម្លេង

- Doby Atmos៖ ប្រព័ន្ធបញ្ចេញសម្លេងកាន់តែដូចពិតៗ ដូចយើងនៅក្នុងព្រឹត្តិការណ៍ផ្ទាល់

- OTS Pro៖ ធ្វើឱ្យសំឡេងតួអង្គក្នុងកញ្ចក់ទូរទស្សន៍មានសម្លេងកាន់តែដូចពិតៗ

- Adaptive sound pro៖ ជាមួយបច្ចេកវិទ្យា AI ធ្វើឱ្យការចាប់យក និងវិភាគសំឡេងរបស់ឈុតឆាក, ទីតាំង ស្របតាមសកម្មភាពជាក់ស្ដែងក្នុងកម្រិតសម្លេងយ៉ាងលម្អិតបំផុត

-Q-symphony៖ ជាប្រព័ន្ធជំនួយសម្លេង ធ្វើឱ្យការបញ្ចេញសម្លេងកាន់តែមានភាពល្អឥតខ្ចោះ

ក្រុមហ៊ុន សាមសុង ដាក់សម្ពោធទូរទស្សន៍ម៉ូឌែលថ្មី Neo QLED 2023 ក្នុងកម្មវិធីជួបជុំអាជីវករទូទាំងប្រទេស

ឆ្លៀតក្នុងឱកាសនេះ លោក Hyung Geun Lee អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនថៃសាមសុង អេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ការបង្កើតកម្មវិធីជួបជុំនេះឡើង គឺដើម្បីអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ និងដើម្បីថ្លែងអំណរគុណ ដល់ដៃគូពាណិជ្ជកម្ម ម្ចាស់អាជីវករ និង តំណាងចែកចាយលក់ដុំ លក់រាយ ទាំងអស់ដែលតែងតែគាំទ្រ និងជឿទុកចិត្តលើគ្រប់ផលិតផលគ្រឿងបរិក្ខារអេឡិចត្រូនិករបស់សាមសុង ហើយយើងនឹងបន្តនូវភាពជោគជ័យរបស់យើងជាបន្តបន្ទាប់ទៀត។”     

ក្រុមហ៊ុន សាមសុង ដាក់សម្ពោធទូរទស្សន៍ម៉ូឌែលថ្មី Neo QLED 2023 ក្នុងកម្មវិធីជួបជុំអាជីវករទូទាំងប្រទេស

ជាចុងក្រោយក្រុមហ៊ុន សាមសុង ក៏ប្ដេជ្ញាចិត្តថានឹងខិតខំធ្វើយ៉ាងណាដើម្បីបង្កើនគុណភាពផលិតផលឱ្យ កាន់តែរឹងមាំ…លេចធ្លោ…និងទានសម័យជាងមុនទៅទៀត និងផ្ដល់នូវភាពងាយស្រួលគ្រប់តម្រូវការទាំង អស់របស់អតិថិជន និងអ្នកប្រើប្រាស់ទូទាំងពិភពលោក។ 

ក្រុមហ៊ុន សាមសុង ដាក់សម្ពោធទូរទស្សន៍ម៉ូឌែលថ្មី Neo QLED 2023 ក្នុងកម្មវិធីជួបជុំអាជីវករទូទាំងប្រទេស

បន្ថែមពីនេះ ក្រុមហ៊ុន សាមសុង ក៏នៅតែបន្តធ្វើគ្រប់សកម្មភាពក្នុងគោលបំណង ដើម្បីគាំទ្រឲ្យក្រុង ប៊ូសាន នៃប្រទេសកូរ៉េ ក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក World Expo 2030 នាពេលខាងមុខនេះ។

ក្រុមហ៊ុន សាមសុង ដាក់សម្ពោធទូរទស្សន៍ម៉ូឌែលថ្មី Neo QLED 2023 ក្នុងកម្មវិធីជួបជុំអាជីវករទូទាំងប្រទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]