ភ្នំពេញ៖ បទចម្រៀងដ៏អស្ចារ្យ «ស្រលាញ់អ្វីដែលខ្មែរមាន» ត្រូវបានមហាជនជាច្រើនលាន់មាត់យ៉ាងភ្ញាក់ផ្អើលថា មិនត្រឹមតែមានអត្ថន័យល្អប៉ុណ្ណោះទេ ប៉ុន្តែបទចម្រៀងមួយបទនេះក៏បានរំលេចនូវរូបភាពវប្បធម៌ អរិយធម៌ល្អៗ របស់ខ្មែរជាច្រើនថែមទៀត។ មិនត្រឹមតែទទួលបានការគាំទ្រខ្លាំងពីមហាជនប៉ុណ្ណោះទេ បច្ចុប្បន្នបទនេះក៏កំពុងក្លាយជាបទចម្រៀងដ៏ពេញនិយម ដែលសិស្សសាលាស្ទើទូទាំងប្រទេសយកទៅហាត់រាំត្រៀមសម្រាប់ថ្ងៃចូលឆ្នាំថ្មីប្រណៃជាតិខាងមុខនេះថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងនៅមុននេះបន្តិច សិស្សានុសិស្សនៅសាលា ប៊ែលធី អន្តរជាតិ ជាច្រើននាក់ក៏បានជ្រើសរើសយកបទ «ស្រលាញ់អ្វីដែលខ្មែរមាន» ដែលស្នាដៃប្រវត្តិសាស្ត្ររបស់ផលិតកម្ម Galaxy Navatra ទៅហាត់រាំជុំគ្នា ដើម្បីត្រៀមសម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ។ តាមរយៈវីដេអូរបស់សិស្សសាលានេះ ក៏ទទួលបានការកោតសសើរពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនពីសមត្ថភាពរាំរបស់ពួកគេ ថាមានភាពស្រស់ស្អាត និងរស់រវើកផងដែរ។

សកម្មភាពជ្រើសរើសយក បទ «ស្រលាញ់អ្វីដែលខ្មែរមាន» ពីសំណាក់សិស្សានុសិស្សទៅសមត្រៀមចូលឆ្នាំថ្មី មិនមែនមានតែសាលាអន្តរជាតិ ប៊ែលធី អន្តរជាតិ នេះមួយប៉ុណ្ណោះទេ ពោលគឺគេសង្កេតឃើញស្ទើតែទូទាំងប្រទេសកម្ពុជាទៅហើយ ដែលបានពេញចិត្តជ្រើសរើសយកបទចម្រៀងដ៏ផ្ទុះកក្រើកមួយបទនេះ ទៅរាំជាក្រុមនៅតាមសាលារៀនរបស់ពួកគេ។

ក្រៅពីសិស្សានុសិស្សយកចម្រៀងមួយបទនេះ ទៅហាត់ត្រៀមរាំចូលឆ្នាំហើយនោះ បទនេះគេក៏សង្កេតឃើញមានបណ្តារអ្នកសិល្បៈជាច្រើនទៀតរាំតាមចង្វាក់បទនេះផងដែរ។ មិនតែប៉ុណ្ណោះ បទនេះក៏ត្រូវបានស្រ្តីជនជាតិថៃម្នាក់ យកទៅ Reaction និងសរសើរមិនដាច់ពីមាត់ ទាំងប្លង់ថត និងការបញ្ចូលជាមួយវប្បធម៌ ប្រពៃណី ក្បាច់គុណល្បុក្កតោ ក៏ដូចជាប្រាសាទនានា ដែលបង្ហាញពីអរិយ្យធម៌ដ៏មានតម្លៃរបស់ខ្មែរថែមទៀត។

សូមរម្លឹកដែរថា នាប៉ុន្មានថ្ងៃចុងក្រោយនេះបន្ទាប់ពីផលិតកម្ម Galaxy Navatra បានបញ្ចេញ trailer បទ «ស្រលាញ់អ្វីដែលខ្មែរមាន» រួចមក ឃើញថាបទចម្រៀងមួយបទនេះ គឺបានធ្វើឱ្យអ្នកទស្សនាព្រឺសម្បុរ ហើយពិតជាមានមោទកភាព ដែលកើតមកជាជនជាតិខ្មែរ ម្យ៉ាងវិញទៀតសមិទ្ធផលដ៏កម្រនេះ គឺជាសមិទ្ធផលរបស់យើងទាំងអស់គ្នាដែលសិល្បៈរស់ក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍន៍។

បើតាមការឱ្យដឹងពីផលិតកម្ម Galaxy Navatra ធ្លាប់បានឱ្យដឹងថា បទនេះផលិតឡើងក្នុងគោលបំណងអមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ដែលកម្ពុជាជាម្ចាស់ផ្ទះបទ «ស្រឡាញ់អ្វីដែលខ្មែរមាន» ជាស្នាដៃប្រវត្តិសាស្ត្ររបស់ផលិតកម្ម Galaxy Navatra ដែលមានកំពូលតារាចម្រៀង ៤ ដួង ច្រៀងរួមគ្នា គឺកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀង លោក ខេម និងកំពូលតារាចម្រៀងស្រី កញ្ញា តន់ ចន្ទសីម៉ា

សូមរីករាយទស្សនាវីដេអូខាងក្រោមដោយមេត្រី៖

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]