ថៃ​៖ តាមការចេញផ្សាយលើផេក Nation Thailand តាមការបញ្ជាក់ ពីនាយកដ្ឋានឧតុនិយមថៃ នៅទីក្រុងបាងកក កាលថ្ងៃព្រហស្បតិ៍ ទី០៦ ខែមេសា ឆ្នាំ២០២៣ នឹងមានសីតុណ្ហភាពរហូតដល់ ៥០.២ អង្សាសេ។

ជាក់ស្តែងតាមប្រភពដដែល បានបន្តទៀតថា នៅសង្កាត់ Bang Na គឺជាតំបន់ដែលក្តៅបំផុត ខណៈក្រុង Laem Chabang របស់ខេត្ត Chonburi គឺជាប់លេខ២ ជាមួយនឹងសីតុណ្ហភាព ៤៩.៤ អង្សាសេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ នាយកដ្ឋានបានព្រមានថា អ្នកដែលនៅខាងក្រៅ ក្រោមសីតុណ្ហភាពចន្លោះពី ៤១ និង ៥៤ អង្សាសេ មានហានិភ័យនៃការវិវត្តទៅជាការរមួលសាច់ដុំ និងដាច់សរសៃឈាមខួរក្បាល៕

ប្រភព៖ Nation Thailand

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]