ភ្នំពេញ៖ អស់រយៈពេលច្រើនឆ្នាំមកហើយ ដែលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ បានប្រារព្ធធ្វើឡើងនៅក្នុងខែមេសានេះផ្ទាល់តែម្ដង។ ដោយពិធីបុណ្យចូលឆ្នាំ ប្រជាពលរដ្ឋគ្រប់រូប ត្រូវបានឈប់សម្រាកពីការងាររយៈពេល៣ថ្ងៃ។ ហើយក្នុងឆ្នាំនេះ ពិធីបុណ្យចូលឆ្នាំគឺនឹងធ្វើឡើងនៅថ្ងៃទី ១៤ដល់១៦ ខែ មេសា ឆ្នាំ ២០២៣។ 

ជារៀងរាល់ឆ្នាំ អំឡុងពេលចូលឆ្នាំប្រពៃណីខ្មែរ ប្រជាពលរដ្ឋតែងតែអញ្ជើញទៅវត្តគ្រប់ៗគ្នា។ ហើយបើងាកទៅមើលយុវជន យុវតីខ្មែរ តែងនាំគ្នាទៅដើរលេងកម្សាន្តតាមវត្តអារាម ព្រមទាំងបានលេងល្បែងប្រជាប្រិយ ខ្លះទៀតលេងបាចទឹកដាក់គ្នា និងលេងប៉ាតម្សៅជាដើម។ ប៉ុន្តែគេសង្កេតឃើញថា យុវជនមួយចំនួនតូច ហាក់មិនបានឲ្យតម្លៃលើយុវតីខ្មែរនោះទេ ខណៈដែលពួកគេបានលេងបន្លំ ប៉ះពាល់រាងកាយមនុស្សស្រីទៅវិញ ដែលនេះជារឿងមួយខុសឆ្គងខ្លាំងបំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ បន្ទាប់ពីឃើញរឿងទាំងនេះ បានកើតឡើងទៅលើយុវតីខ្មែរជាញឹកញាប់ ស្ទើររាល់ឆ្នាំ ច្បាប់ថ្មីបានចេញមក ដើម្បីការពារទៅដល់យុវតីខ្មែរ។ ដោយច្បាប់មួយនេះ គឺស្ត្រីខ្មែរអាចមានសិទ្ធប្ដឹងទៅកាន់បុរសរូបណា ដែលបានបាតម្សៅ អង្អែលថ្ពាល់ លូកលាន់ខ្លួនដោយចេតនា។ ហើយពិន័យជាទឹកប្រាក់ពី ២លានរៀល ទៅ៤លានរៀល និងជាប់ពន្ធនាគារពី ២ឆ្នាំទៅ៣ឆ្នាំ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព

ប្រភព៖ វិញ្ញាសាត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]