រាជធានីភ្នំពេញ៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សាខាក្រមួនស (ទីតាំងបណ្តោះអាសន្ន) បានបើកបម្រើសេវាកម្មធនាគារ​ជូនអតិថិជនទាំងអស់ ដែលមានទីតាំងស្ថិតតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី (ក្នុងស្ថានីយ៍រថភ្លើង Royal Railway)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយទីតាំងថ្មីនេះ អតិថិជននឹងទទួលបាននូវបទពិសោធន៍សេវាកម្មធនាគារកាន់តែប្រសើរ រួមជាមួយទីតាំងធំទូលាយ និងមានភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការ ឬសេវាកម្មធនាគារនានា សម្រាប់អតិថិជនបុគ្គល អាជីវកម្ម និងសាជីវកម្មទាំងអស់ ដែលផ្ដល់ដោយបុគ្គលិកមានជំនាញវិជ្ជាជីវៈ និងបទពិសោធន៍ច្បាស់លាស់។

លើសពីនេះ អតិថិជន Premier ទាំងអស់ក៏នឹងទទួលបាននូវបទពិសោធន៍សេវាកម្មធនាគារអាទិភាពជាមួយបន្ទប់រង់ចាំ (Premier Lounge) ​ ដែលផ្តល់ជូននូវបរិយាកាសល្អបំផុត រួមទាំងប្រធានផ្នែកទំនាក់ទំនងដែលមានបទពិសោធន៍ និងជំនាញវិជ្ជាជីវៈច្បាស់លាស់ ដើម្បីផ្ដល់ដំណោះស្រាយផ្នែកហិរញ្ញវត្ថុផងដែរ។

លោក Toru Myochin នាយកប្រតិបត្តិនៃធនាគារជេ ត្រាស់ រ៉ូយ៉ាល់ បានមានប្រសាសន៍ថា៖

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានបញ្ជាក់ផងដែរថា៖

អគារ ជេ ត្រាស់ រ៉ូយ៉ាល់ នឹងក្លាយជាអគារខ្ពស់មួយទៀតដែលនឹងផុសឡើងក្នុងរាជធានីភ្នំពេញ ស្ថិតតាមផ្លូវក្រមួនស ដែលគម្រោងសាងសង់នេះ ត្រូវបានរំពឹងថានឹងបញ្ចប់ក្នុងឆ្នាំ ២០២៧។

អំពីធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់  គឺជាក្រុមហ៊ុនរួមទុន (joint venture) រវាង ក្រុមហ៊ុន J Trust Co., Ltd. ដែលជាក្រុមហ៊ុនគ្រប់គ្រងហិរញ្ញវត្ថុចម្រុះជប៉ុន ដែលចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនតូក្យូ និងក្រុមហ៊ុន Royal Group Finance Co., Ltd ដែលជាក្រុមហ៊ុនធំបំផុតមួយនៅកម្ពុជា។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាធនាគារបរទេសធំជាងគេបំផុតមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុលំដាប់ពិភពលោក ជូនដល់ប្រជាជនកម្ពុជា និងជនបរទេសដែលរស់នៅ និងធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានបុគ្គលិកច្រើនជាង ៦០០ នាក់ ជាមួយសាខាចំនួន ១៧ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង កំពង់ចាម និងខេត្តព្រះសីហនុ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]