ភ្នំពេញ៖ បទ «ស្រឡាញ់អ្វីដែលខ្មែរមាន» ដែលបង្ហាញការពិតពីកម្ពុជា ជាមួយអត្ថន័យដ៏ជ្រាលជ្រៅពិរោះរណ្ដំបាននឹងកំពុងផ្អើលល្បីល្បាញសាទររីករាយជាមួយមោទនភាពរបស់កម្ពុជា ពីប្រជាជននៅបណ្ដាប្រទេសមួយចំនួន។
ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃនេះ ក្រោយផលិតកម្ម Galaxy Navatra បញ្ចេញវីដេអូចម្រៀងខ្លី MV Teaser បទ «ស្រឡាញ់អ្វីដែលខ្មែរមាន» ទទួលបានប្រជាប្រិយភាពចំណាប់អារម្មណ៍ខ្លាំងមែនទែន ចំពោះស្នាដៃដ៏ចំណានជាមួយទស្សនៈវិស័យវែងឆ្ងាយបង្ហាញអ្វីដែលកម្ពុជាមាន ផ្សព្វផ្សាយទៅកាន់ពិភពលោកបានស្គាល់ឲ្យកាន់តែច្បាស់ពីកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបទ «ស្រឡាញ់អ្វីដែលខ្មែរមាន» ត្រូវបានគេមើលឃើញថា កំពុងមានការផ្សព្វផ្សាយពេញបណ្តាញសង្គមនានា ក្នុងនោះក៏មានជនបរទេសមួយចំនួនក៏លើកយកមកធ្វើ Reaction និងរាំតាមចង្វាក់ភ្លេងដែលរំលេចពីជ្រុងផ្នែកខ្លះនៃវប្បធម៌ សម្តែងការកោតសរសើរចំពោះស្នាដៃផលិត ពិសេសសមទ្ធផលដ៏អស្ចារ្យរបស់កម្ពុជា។
ជាមួយគ្នាផងដែរ អ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងនោះ គឺមានឆាណែលយូធូប នៅតាមបណ្តាប្រទេសជាប់កម្ពុជា បានយក trailer បទចម្រៀង «ស្រលាញ់អ្វីដែលខ្មែរមាន» យកមកធ្វើ Reaction។
ថ្មីៗនេះជនបរទេស ៣រូប ជ្រើសរើសយក «បទស្រឡាញ់ដែលខ្មែរមាន» មកធ្វើការរាំតាមចង្វាក់ភ្លេង ជាមួយនឹងទឹកមុខញញឹមពេញចិត្ដរីករាយជាមួយបទសម្រាប់អមព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជាជាម្ចាស់ផ្ទះ នាខែមិថុនាខាងមុខមួយបទនេះ ដែលយ៉ាងពិសេសពីផលិតកម្ម Galaxy Navatra។






បទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» ពួតដៃគ្នាច្រៀងដោយកំពូលតារាចម្រៀងល្បីៗ ប្រចាំប្រទេសកម្ពុជា គឺឧកញ៉ា ព្រាប សុវត្ថិ ឧកញ៉ា ខេមរៈ សិរីមន្ត លោក ខេម និងកញ្ញា តន់ ច័ន្ទសីម៉ា ដែលនិពន្ធពីអ្នកនិពន្ធឆ្នើមៗផងដែរ៕
ទស្សនាវីដេអូដូចខាងក្រោម៖
@ydcpoipet2022 #ស្រឡាញ់អ្វីដែលខ្មែមាន🥰🥰🥰 #ydcpoipet #teacher #khmer ♬ សំឡេងដើម - ydcpoipet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]