ភ្នំពេញ​៖ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា​ ដែលតែងតែចូលរួមលើកកម្ពស់ការរស់នៅបែបឌីជីល និងការចូលរួមការងារសង្គមនៅកម្ពុជា​ បន្ត​ការគាំទ្រកម្មវិធី​ «​បុណ្យភូមិ»​លើកទី១០ ដែលកម្មវិធីនេះតែងតែត្រូវបានរៀបចំឡើងនៅដើមខែមេសា ដើម្បីស្វាគមន៍ និងអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។​

សម្រាប់ឆ្នាំ​ ២០២៣ កម្មវិធី «បុណ្យភូមិ» នឹងប្រារព្ធខួប១០​ ឆ្នាំរបស់ខ្លួន​ ដែលត្រូវបានរៀបចំឡើងដោយក្រុមយុវជនភ្លើងគប់ និងឡេឡេបុណ្យភូមិ។ គួរបញ្ចាក់ផងដែរថា ថ្មីៗនេះកម្មវិធី «បុណ្យភូមិ» បានពង្រីកនូវវិសាលភាពរបស់ខ្លួន ហើយស្របគ្នានេះដែរកម្មវិធីនេះនូវតែទទួលការការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន Smart Axiata និងកម្មវិធីចម្រៀង Pleng​ ផងដែរ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីញ៉ាំងបរិយាកាសឲ្យកាន់តែសប្បាយ កម្មវិធី «បុណ្យភូមិ» ឆ្នាំ២០២៣​ ត្រូវបានរៀបចំឡើងរយៈពេល ១០​ថ្ងៃ ពីថ្ងៃទី​១ ដល់ទី១០ ខែមេសា ដែលអ្នកចូលរួមអាចទស្សនានូវទស្សនីយភាពសិល្បៈសម្តែងទាំងបុរាណ និងសម័យ។ នៅក្នុងសប្តាហ៍ទីមួយ​​ដែលជា «សប្តាហ៍សិល្បៈសម័យ»​ ត្រូវបានរៀបចំឡើងនៅ​ Factory Phnom Penh និងសប្តាហ៍ទីពីរគឺ «សប្ដាហ៍ពិសេស» ត្រូវបានរៀបចំឡើងនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល

ចាប់ពីថ្ងៃទី០៧ ដល់ ថ្ងៃទី០៩ ខែមេសា «បុណ្យភូមិ» នឹងធ្វើការរៀបចំនៅវត្តមួយវត្តភ្នៀតសិម្ពលី ដែលមានចម្ងាយជាង ២០ គីឡូម៉ែត ចំណាយពេល៤៥នាទី ពីរាជធានីភ្នំពេញ ហើយអ្នករៀបចំកម្មវិធីបានដាក់ឈ្មោះថាជា «សប្ដាហ៍បុរាណ»

លោកស្រី Mila Jivkova Kusheva នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន Smart Axiata បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្នុងការគាំទ្រកម្មវិធីលើកកម្ពស់វប្បធម៌ ​ និងប្រពៃណីខ្មែរមួយនេះអស់រយៈពេលជាច្រើនឆ្នាំ និងបង្កើតជាកម្មវិធីដ៏ពេញនិយមមួយនាពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ​។

សូមបញ្ជាក់ផងដែរថា ​ប្រតិបត្តិករទូរស័ព្ទចល័តមួយនេះ បានក្លាយជាដៃគូគាំទ្រកម្មវិធី «បុណ្យភូមិ»​ តាំងពីឆ្នាំ ២០១៨ មក​ដោយពាំនាំមកនូវសកម្មភាព ក៏ដូចជាទស្សនីយ៍ភាពអំពីវប្បធម៌ខ្មែរប្លែកៗ​ ហើយទទួលបានការគាំទ្រជាច្រើនកុះករជារៀងរាល់កម្មវិធីប្រចាំឆ្នាំផងដែរ។ នៅពេលដែលជំងឺកូវីដ-១៩ បានរាតត្បាត ​សមាគមភ្លើងគប់ និងក្រុមហ៊ុន ​ Smart ​ក៏បានសម្រេចរៀបចំកម្មវិធីជាលក្ខណៈឌីជីថលវិញ។

សម្រាប់ឆ្នាំនេះវិញ អ្នកចូលរួមទាំងអស់អាចអញ្ជើញទៅទស្សនា “ភូមិ Smart” នៅ “បុណ្យភូមិសប្តាហ៍ទី ៣” ដើម្បីលេងហ្គេមកម្សាន្តសប្បាយៗ ដើម្បីឈ្នះ ទទួលបានកាដូ និងឈ្នះរង្វាន់ពិសេសៗជាច្រើន។

ជាងនេះទៅទៀត ជារៀងរាល់យប់ក៏នឹងមានការប្រគំតន្ត្រី “Pleng បុណ្យភូមិ” ដែលចូលរួមដោយសិល្បករ សិល្បការិនីប្រពៃណីដ៏ពិសេសជាច្រើនរូបដែលសម្រាប់កម្មវិធីទាំង ៣ ថ្ងៃ ដែលថ្ងៃទី១ នឹងមានវត្តមានក្រុមតន្រ្តី សុន ស្រីណុន គ្រួសារត្រកូលខាត់ ពូឃ្លាំង សំណាង សូរិយា D-Man និងសាយ (Sai) ថ្ងៃទី២ នឹងមានវត្តមាន វង់តន្ត្រី លោកគ្រូចេវ សុភក្រ័ កុសុម៉ា វិន វិទូ និង កែវ ទិត្យផល្លី ថ្ងៃទី៣ នឹងមានវត្តមាន ក្មេងខ្មែរ កេសរ ខាយ (Kai) ចំរើន សុភា តុង Redking សុភាព សន ពិសិដ្ឋ និង នៅ ដាណា ផងដែរ។​

ជារៀងរាល់ឆ្នាំ Smart និង​ Pleng តែងតែឧបត្ថម្ភ ក្នុងការផលិតបទចម្រៀងសម្រាប់កម្មវិធី «បុណ្យភូមិ» ហើយសម្រាប់ឆ្នាំនេះ មានចំនួនពីរបទ គឺ​បទទី១ “សុបិនស្នេហ៌បុណ្យភូមិ” ច្រៀងដោយ កេសរ និងខាយ និងបទទី ២ “កន្រ្តឹមក្មេងខ្មែរ” ច្រៀងដោយ ក្មេងខ្មែរ ដែលទាំងពីរបទនេះនឹងត្រូវបានសម្តែងផ្ទាល់នៅបុណ្យភូមិសប្តាហ៍ចុងក្រោយផងដែរ។ ប្រិយមិត្តក៏អាចស្តាប់ចម្រៀងទាំងពីរបទនេះមុនគេនៅក្នុង Pleng​ app ឥឡូវនេះ!  

បុណ្យភូមិសប្តាហ៍ទី៣ នឹងចាប់ផ្តើមពីថ្ងៃសុក្រ សៅរ៍ អាទិត្យ ទី៧-៨-៩ ខែមេសា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១០ ព្រឹក ដល់ ១០ យប់ នៅទីតាំងវត្តភ្នៀតសិម្ពលី ដែលធ្វើដំណើរប្រមាណ ៤៥ នាទី ពីភ្នំពេញ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]