ថៃ៖ អាចនិយាយបានថា ហ្វេនៗជាច្រើន នៅតែតាមដាន ទៅលើរឿងរ៉ាវរបស់តារាស្រី លោក J Jetrin បន្ទាប់ពីមានចចាមអារ៉ាមព័ត៌មាន លែងលះគ្នា​ ជាពិសេស កាន់តែធ្វើឲ្យមានការសង្ស័យខ្លាំងឡើង នៅពេលដែលតារាស្រី Pin បានងាកមកប្រើ នាមត្រកូលដើមរបស់ខ្លួនឯងវិញ។

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ តារាស្រី Pin លេងធ្វើឲ្យហ្វេនៗផ្ទុះការភ្ញាក់ផ្អើលជាងមុន ក្រោយពីបានបង្ហាញរូបភាព នៅលើបណ្ដាញសង្គម ជាមួយបុរសសង្ហាម្នាក់ ដែលនៅក្នុងនោះ ថែមទាំងបានដាក់ស្ទីកគ័ររាងបេះដូង មើលទៅពោរពេញដោយភាពផ្អែមល្ហែម ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែទោះបីជាយ៉ាងណា នៅពេលដែលបានសង្កេតយ៉ាងច្បាស់ៗហើយនោះ បណ្ដាអ្នកគាំទ្រក៏បានសម្គាល់ឃើញថា បុរសរូបនេះ ពិតជាមានមុខមាត់ស្រដៀងគ្នា ជាមួយនឹងតារាស្រីរូបនេះយ៉ាងខ្លាំង ខណៈដែលការពិតទៅ បុរសសង្ហារូបនេះ ត្រូវបានគេដឹងថា គឺ​ជា​បង​ប្រុស​របស់តារាស្រី Pin ដែលតែងតែចាំជួយលើកទឹកចិត្តដល់រូបនាង ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Pin Kejmanee 
Pin Kejmanee 
Pin Kejmanee និង ស្វាមី   
Pin Kejmanee និង ស្វាមី   
Pin Kejmanee និង បងប្រុស
Pin Kejmanee និង បងប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]