ភ្នំពេញ៖ នៅថ្ងៃទី ៧ ខែមេសា នេះ ក្រុមហ៊ុន Cambojob បានរៀបចំកម្មវិធីពិព័រណ៍ការងារនៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) ដែល មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សិស្សនិស្សិត និងមហាជនជាច្រើន ចូលរួមលេងហ្គេមសប្បាយយករង្វាន់ ជាពិសេសស្វែងរកឱកាសការងារតែម្ដង។

ក្រុមហ៊ុន Cambojob បានរៀបចំកម្មវិធីពិព័រណ៍ការងារ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីពិព័រណ៍ការងារលើកទី៣នេះ ប្រពឹត្តិទៅចំនួន ២ ថ្ងៃគឺនៅថ្ងៃទី ៧ នេះ និងថ្ងៃទី៨ កម្មវិធីចាប់ផ្ដើមពីម៉ោង8ព្រឹក រហូតដល់5ល្ងាច។

ក្រុមហ៊ុន Cambojob បានរៀបចំកម្មវិធីពិព័រណ៍ការងារ

គិតត្រឹមថ្ងៃទី១ នៃការរៀបចំកម្មវិធីពិព័រណ៍ការងារ សង្កេតឃើញថាមានមហាជនចូលរួមយ៉ាងច្រើនកុះករ ជាពិសេស សិស្ស និស្សិត រាប់រយនាក់ ចូលរួមសាកសួរព័ត៌មានអំពីការងារ និងលេងហ្គេមយករង្វាន់គ្រប់ស្តង់ ពោលគឺមនុស្សណែនៗស្តង់តែម្ដង។

ក្រុមហ៊ុន Cambojob បានរៀបចំកម្មវិធីពិព័រណ៍ការងារ

ពិព័រណ៍ការងារលើកទី៣នេះ មានការលេងហ្គេម ជាមួយសកម្មភាពសប្បាយជាច្រើន ដូចជាល្បែង Spinwheel លោកអ្នកគ្រាន់តែអនុវត្តលក្ខខណ្ឌងាយៗ គឺទទួលបានត្រាចំនួន៣នៅលើ Map បន្ទាប់ពីសម្ភាសរួចរាល់ លោកអ្នកអាចបង្វិលកងយកវត្ថុអនុស្សាវរីយស្អាតៗជាច្រើនសន្ធឹក ដែលមានជាង 7000+ រង្វាន់ មួយវិញទៀតលោកអ្នកគ្រាន់តែទាញយក App របស់ Cambojob នោះនឹងអាចបើសន្លឹក Stick note យករង្វាន់ ហើយកាន់តែងាយស្រួលគ្រាន់តែ Add Story នឹងមានឱកាសចាប់រង្វាន់ផងដែរ។

ក្រុមហ៊ុន Cambojob បានរៀបចំកម្មវិធីពិព័រណ៍ការងារ

អ្វីដែលពិសេសនោះ ដើម្បីជាភាពងាយស្រួលក្នុងការស្វែងរកទីតាំងស្តង់នីមួយៗ Cambojob បានរៀបស្លាកសញ្ញាព្រួញ និងផែនទីបង្ហាញទីតាំងស្តង់។

ក្រុមហ៊ុន Cambojob បានរៀបចំកម្មវិធីពិព័រណ៍ការងារ
ក្រុមហ៊ុន Cambojob បានរៀបចំកម្មវិធីពិព័រណ៍ការងារ

យ៉ាងណាមិញ ក្រៅពីចូលរួមពិព័រណ៍ការងារ ទទួលបានឱកាសការងារ និងលេងហ្គេមយករង្វាន់ លោកអ្នកថែមទាំងបានចូលរួម លេងកម្សាន្ដ សង្រ្កាន្ដ តិចណូផងដែរ។ កម្មវិធីនេះ និងនៅថ្ងៃស្អែក ទី៨ មួយថ្ងៃទៀត។

ចាំអីទៀត? កុំភ្លេចនាំមិត្តភក្តិ និងរៀបចំ CV ចូលរួមកម្មវិធីពិព័រណ៍ការងារទាំងអស់គ្នា៕

ក្រុមហ៊ុន Cambojob បានរៀបចំកម្មវិធីពិព័រណ៍ការងារ

ព័ត៌មានបន្ថែម៖ 081 697 501

លីងហ្វេសប៊ុក៖ https://www.facebook.com/cambojobkh

#cambojobcampuscareerfair2023 #cccf #careerfair2023

ក្រុមហ៊ុន Cambojob បានរៀបចំកម្មវិធីពិព័រណ៍ការងារ
ក្រុមហ៊ុន Cambojob បានរៀបចំកម្មវិធីពិព័រណ៍ការងារ
ក្រុមហ៊ុន Cambojob បានរៀបចំកម្មវិធីពិព័រណ៍ការងារ
ក្រុមហ៊ុន Cambojob បានរៀបចំកម្មវិធីពិព័រណ៍ការងារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]