ភ្នំពេញ៖ បើនិយាយដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម លោក ហេង វិសាល ច្បាស់ណាស់ប្រិយមិត្តនឹងស្គាល់។ ដោយរូបលោកពិតជាមានឈ្មោះល្បីល្បាញខ្លាំង ជាពិសេស រាល់វីដេអូដែលតារាប្រុសរូបនេះបង្ហោះ មានអ្នកចូលទស្សនាច្រើនតែម្ដង។

ពិតណាស់ ទោះបីមួយរយៈចុងក្រោយនេះ លោកហាក់មិនសូវបញ្ចេញវីដេអូច្រើនដូចមុន ប៉ុន្តែប្រជាប្រិយភាព និងសន្ទុះការគាំទ្រពីហ្វេនគឺមិនថមថយឡើយ។ ម្យ៉ាងវិញទៀត គេសង្កេតឃើញថា លោក ហេង វិសាល ពិតជាទទួលបានការងារច្រើន តាមរយៈការងារប្រម៉ូតផលិតផ្សេងៗជាដើម។ ក្នុងនាមជា Influencerម្នាក់ ដែលពោរពេញដោយសមត្ថភាព កម្លោះសង្ហារូបនេះ រឹតតែជោគជ័យលើវិស័យមួយនេះ ខណៈមានការងារច្រើនជាបន្តបន្ទាប់ដូច្នេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង បើងាកទៅមើលរឿងឯកជនវិញ គេដឹងថាលោក ហេង វិសាល ជាកូនប្រុសម្នាក់ដែលស្រលាញ់ម្ដាយខ្លាំង ហើយជាញឹកញាប់គេតែងឃើញលោក បានចំណាយលុយយ៉ាងច្រើន ទិញផ្ទះវីឡាជូនម្ដាយ និងសម្ភារៈប្រើប្រាស់ដែលមានតម្លៃថ្លៃផងដែរ។ មិនតែប៉ុណ្ណោះ ថ្មីៗនេះលោកបានទិញរថយន្តថ្មីស៊េរីទំនើបជូនអ្នកម្ដាយជាទីស្រលាញ់របស់ខ្លួនទៀតផង។ ក្រោយឃើញតារារូបនេះជូនរថយន្តទៅកាន់ម្ដាយ មានហ្វេនជាច្រើនបានពោលពាក្យថាលោកពិតជាកូនកត្តញូ ហើយជាកូនល្អគ្រប់ៗគ្នា៕  

សូមទស្សនារូបភាពខាងក្រោម៖ 

  លោក ហេង វិសាល
  លោក ហេង វិសាល
  លោក ហេង វិសាល និងម្ដាយ
  លោក ហេង វិសាល និងម្ដាយ
  លោក ហេង វិសាល និងម្ដាយ
  លោក ហេង វិសាល និងម្ដាយ
  លោក ហេង វិសាល និងម្ដាយ
  លោក ហេង វិសាល និងម្ដាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]