ថៃ៖ កាលពីថ្មីនេះ ប្រទេសថៃ បានលើកឡើងប្រកាសទៅនឹងការឈប់សម្រាប់ នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីថៃ ដោយបានផ្តល់ជូនរហូតទៅដល់ ៥​ថ្ងៃ ចាប់ពីថ្ងៃ ព្រហស្បតិ៍ ទី១៣ រហូតដល់ ថ្ងៃចន្ទ ទី១៧ ខែមេសា នេះបើតាមប្រភព Nation Thailand។

តាមរយៈ អាជ្ញាធរថៃខាងក្រសួងពាក់ព័ន្ធ បានបកស្រាយថា ការឈប់រហូតដល់ ៥ថ្ងៃ សម្រាប់ «សង្ក្រាន្តថៃ» បន្ថែមថ្ងៃឈប់សម្រាកចំនួនមួយថ្ងៃគឺនៅថ្ងៃ ចន្ទ ទី១៧ ព្រោះតែសំណងសម្រាប់ថ្ងៃទី ១៥ ខែមេសាដែលជាថ្ងៃសៅរ៍ដូច្នេះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះមានន័យថា ពិធីបុណ្យសង្ក្រាន្តឆ្នាំនេះ នឹងចាប់ផ្តើមពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែមេសា ហើយថ្ងៃឈប់សម្រាកបន្ថែមនឹងអនុញ្ញាតឱ្យប្រជាជនធ្វើដំណើរទៅក្រៅប្រទេស និងជំរុញទេសចរណ៍ទូទាំងប្រទេស។

ទោះជាយ៉ាងណាក៏ដោយ ថ្ងៃឈប់សម្រាកសាធារណៈថ្ងៃទី 17 ខែមេសា មិនអនុវត្តចំពោះធនាគារ និងស្ថាប័នហិរញ្ញវត្ថុទេ៕

ប្រភព៖ Nation Thailand

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]