ភ្នំពេញ៖ កម្ពុជាធ្លាប់តែជាប្រទេសមួយ ដែលបានឆ្លងកាត់ភាពចលាចល និងសង្រ្គាមជាច្រើនជំនាន់ ហើយមនុស្សគ្រប់គ្នាមិននឹកស្មានថា ប្រទេសកម្ពុជាអាចនឹងងើបឡើងមកវិញ បានយ៉ាងឆាប់រហ័សបែបនេះនោះឡើយ ខណ:ឥឡូវនេះ កម្ពុជាកំពុងតែមានភាពរីកចម្រើន ក្នុងរយ:ពេលដ៏ខ្លី ដើម្បីក្លាយជាប្រទេសជឿនលឿន និងទំនើបជាងមុន។ នេះបើតាមការគូសបញ្ជាក់ពីគេហទំព័រ news.detik.com របស់ប្រទេសឥណ្ឌូនេស៊ី ដែលដកស្រង់រំលេចឲ្យដឹងតាមវីដែអូចម្រៀង MV «បទស្រឡាញ់អ្វីដែលខ្មែរមាន»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គេហទំព័រ news.detik.com បានបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសកម្ពុជា កំពុងទទួលបានសុខសន្តភាពពេញលេញ សិទ្ធិសេរីភាព និងការអភិវឌ្ឍ ដែលបានពឹងផ្នែកយ៉ាងខ្លាំង ជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ នេះក៏រាប់បញ្ចូលទាំងឧស្សាហកម្មតន្រ្តី ដែលកំពុងទទួលបានកំណើនប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះរីកសុះសាយ ពាសពេញពិភពលោកផងដែរ ដោយវាបានតំណាងឱ្យភាពស្រស់ស្អាត នៃវប្បធម៌ដ៏រីកចម្រើនរបស់កម្ពុជា។

យោងតាមគេហទំព័រខាងលើ ការអភិវឌ្ឍទាំងនេះ ក៏បានបង្ហាញពីរបៀប ដែលប្រជាជនកម្ពុជាបច្ចុប្បន្ន កំពុងរស់នៅក្រោមម្លប់សន្តិភាព ដែលដឹកនាំដោយរដ្ឋាភិបាល។ ហើយឥឡូនេះ យើងក៏អាចមើលឃើញពីការអភិវឌ្ឍច្រើន ក្នុងវិស័យផ្សេងៗ ដែលកំពុងដំណើរការនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តមួយចំនួន ដូចជាព្រះសីហុ និងខេត្តសៀមរាបផងដែរ។

តាមរយ:ការអភិវឌ្ឍនេះ news.detik.com ក៏ឃើញមានអគារខ្ពស់ៗ ដែលកំពុងលេចវត្តមានពេញទីក្រុង ដើម្បីជាសក្តីភាពដល់ការអភិវឌ្ឍរបស់សង្គមខែ្មរនាពេលបច្ចុប្បន្ន។ ជាមួយគ្នានេះផងដែរ ក្នុងពេលថ្មីៗកន្លងទៅនេះ គុនល្បុក្កតោ ដែលជាក្បាច់គុណបុរាណខែ្មរ ក៏ត្រូវបានដាក់បញ្ចូលជាផ្លូវការ នៅក្នុងបញ្ជីបេតិភណ្ឌវប្បធម៌ពិភពលោក របស់អង្គការយូណេស្កូ ជាបេតិកភណ្ឌវប្បធម៌អរូបីមួយ របស់មនុស្សជាតិ នៅឆ្នាំ២០២២។

គេហទំព័រ news.detik.com គូសបញ្ជាក់បន្ថែមថា បើយើងក្រឡេកទៅមើលការអភិវឌ្ឍទៅលើវិស័យតន្រ្តីវិញ យើងឃើញថាតន្រ្តីរបស់កម្ពុជាភាគច្រើន សម្បូរទៅដោយភាពទាក់ទាញ ហើយមានការអភិវឌ្ឍកាន់តែខ្លាំង នាពេលបច្ចុប្បន្ននេះ ដោយមានការរីកចម្រើនខាងបច្ចេកវិទ្យា ដែលនាំឱ្យផលិតកម្មនៅក្នុងស្រុក អាចប្រើប្រាស់ជំនាញថតសំឡេងប្រកដោយគុណភាពខ្ពស់ ហើយអាចយកប្រៀបធៀបទៅនឹងហូលីវូដបាន ដោយគួបផ្សំជាមួយនឹងការដាក់បញ្ចូលនៃវប្បធម៌ សិល្ប:ខ្មែរ កាន់តែធ្វើឱ្យមានភាពទាក់ទាញមួយកម្រិតទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]