ភ្នំពេញ៖ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ក្រុមហ៊ុន អ៉ីអន ម៉ល (ខេមបូឌា) ឡូជីផ្លាស ឯ.ក បានរៀបចំពិធីសម្ពោធជាផ្លូវការនៃកម្មវិធីទិញទំនិញអនឡាញ “AEON MALL PLUS” នៅផ្សារទំនើប អ៉ីអន ម៉ល មានជ័យ ជាន់ផ្ទាល់ដី (Icon Plaza) បានយ៉ាងជោគជ័យ។ គោលបំណង គឺដាក់ឲ្យអតិថិជនអាចប្រើប្រាស់សេវាកម្មបញ្ជារទិញតាមរយៈប្រព័ន្ធអេឡិចត្រូនិច ដើម្បីផ្សព្វផ្សាយនិងលើកកម្ពស់គោលនយោបាយ OMO (Online Merge Offline) នៅក្នុងអាជីវកម្មរបស់ប្រទេសកម្ពុជា ថែមទាំងផ្តល់ជូននូវបទពិសោធន៍ថ្មីៗក្នុងការទិញទំនិញ ជាងនេះទៅទៀត កម្មវិធី “AEON MALL PLUS” ជាកន្លែងសម្រាប់តភ្ជាប់ការបញ្ជារទិញតាមរយៈប្រព័ន្ធអនឡាញ និងក្រៅបណ្តាញ ដែលក្នុងនោះក៏មានផលិតផលដែលអាចធ្វើការបញ្ជារទិញទំនិញរវាងកម្មវិធី “AEON MALL PLUS” និងផ្សារទំនើប អ៉ីអន ម៉ល ទាំងបីសាខា។

ទិញទំនិញរវាងកម្មវិធី “AEON MALL PLUS” និងផ្សារទំនើប អ៉ីអន ម៉ល ទាំងបីសាខា។
មុខងារ និងលក្ខណៈពិសេសនៃ AEON MALL PLUS
· ស្វែងរកទិញផលិតផលមួយចំនួនពីហាងឯកទេសក្នុងផ្សារទំនើបទាំងបី តាមរយៈប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិច។
· ក្រោយការបញ្ជាទិញផលិតផលអាចធ្វើការដឹកជញ្ជូនដល់គេហដ្ឋានរបស់អតិថិជនផ្ទាល់ ឬអាចមកទទួលដោយផ្ទាល់តាមបញ្ជរទទួលទំនិញនៅក្នុងផ្សារទំនើប អ៉ីអន ម៉ល គ្រប់សាខា។
· ដំណើរការរហ័សចូលទៅកាន់ប្រព័ន្ធគ្រប់គ្រងព័ត៌មាននៃផ្សារទំនើបទាំងបី និងព្រឹត្តិការណ៍ថ្មីៗ។

ក្រៅពីកម្មវិធី “AEON MALL PLUS” យើងក៏មាន Showroom សម្រាប់ដាក់តាំងគំរូផលិតផល នៅផ្សារទំនើប អ៉ីអន ម៉ល មានជ័យ ដូចជា ស្រាជប៉ុន កែវជប៉ុនគុណភាពខ្ពស់ និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ដើម្បីឱ្យអតិថិជនបានស្គាល់ និងពិនិត្យមើលគុណភាពផលិតផល ដោយការស្កែនតំណភ្ជាប់កូដ (QR Code) ទៅកាន់គេហទំព័រប្រព័ន្ធអេឡិចត្រូនិច ដើម្បីអាចធ្វើការបញ្ជារទិញផលិតផលបានភ្លាមៗ។
បច្ចុប្បន្ននេះសេវាកម្មបញ្ជារទិញតាមរយៈប្រព័ន្ធអេឡិចត្រូនិច “AEON MALL PLUS” កំពុងបានដំណើរការគ្របដណ្ដប់លើតំបន់ដែលបានកំណត់ទូទាំងរាជធានីភ្នំពេញ ហើយនឹងបន្តពង្រីកសេវាកម្មនេះជាបណ្តើរៗគ្រប់តំបន់នៅក្នុងប្រទេសកម្ពុជា។
ដើម្បីអបអរសាទរការបើកដំណើរការសេវាពេញលេញនៃកម្មវិធីទិញទំនិញអនឡាញ “AEON MALL PLUS” អតិថិជនទាំងអស់អាចរីករាយជាមួយនឹងការបញ្ចុះតម្លៃ និងការផ្តល់ជូនពិសេសផ្សេងៗទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]