ភ្នំពេញ៖ ថ្មីៗនេះតារាចម្រៀងប្រុស អ្នកឧកញ៉ាខេមរៈ សិរីមន្ត ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលតារាប្រុសរូបនេះ បានបង្ហោះរូបថត មួយសន្លឹក នៅលើបណ្តាញសង្គម ទៅនឹងរូបភាពថ្មីចុងក្រោយរបស់លោក។

ជាក់ស្តែង រូបភាពទាំងនោះ បានទាក់ទាញចំណាប់អារម្មណ៍ពីមហាជន ធ្វើឲ្យពួកគេមានការ សរសើរជាខ្លាំង ទៅនឹងរូបរាងស្រស់សង្ហារបស់លោក ពីការតុបតែងខ្លួន ឡើងដូចតារា K-POP ជាមួយនឹងការមួលសក់រួញ ជាពិសេសកាយវិការ នៃស្ទាយ៍ថតរូប បានធ្វើឲ្យសម្រស់របស់លោក នៅតែជាទីក្រសែភ្នែករបស់មហាជនដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជាយ៉ាងណាក៏ដោយ គ្រាន់តែឃើញរូបរាងថ្មីរបស់ ខេមរៈ សិរីមន្ត នាពេលថ្មីៗនេះភ្លាម ធ្វើឲ្យហ្វេនៗជាច្រើន បញ្ចេញមតិ កោតសរសើរ ខណៈរូបលោក មានភរិយា មានគ្រួសារ សាងសុភមង្គល ចំណងដៃបានកូន ៣ តែនៅមានភាពស្រស់សង្ហា មិនចាញ់កម្លោះស្ទាវ ៗ នោះទេ៕

ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត