ភ្នំពេញ៖ ដើម្បីអបអរសារទរខួប១០ឆ្នាំ ទឹករ៉ែធម្មជាតិ អូ គូលែន ក៏ដូចជាពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងចូលមកដល់នាពេលខាងមុខនេះ អូ គូលែន បាននាំលោក នីកូ និងសូលីកា ព្រមទាំងក្រុមរាំជាច្រើននាក់ ទៅsurprise បងប្អូននៅតាមទីតាំងប្រជុំជន ផ្សារ ផ្សារទំនើប និងមហាវិទ្យាល័យនានា ជាមួយនឹងការរាំលែងកំសាន្តជាមួយបទចំរៀង អូ គូលែន “ស្នេហាច្បាស់លាស់” ក្នុងបរិយាកាសដ៏សប្បាយរីករាយ អូ គូលែន បានធ្វើឱ្យបងប្អូនមហាជនជាច្រើនមានការភ្ញាក់ផ្អើលនៅពេលពួកគេបានជួបអាយដលរបស់ពួកគេ គឺលោក នីកូ និង សូលីកា ហើយអ្នកទស្សនាជាច្រើនក៏បានចូលរួមរាំលេងកំសាន្តយ៉ាងរីករាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីការចែករំលែក្តីស្រលាញ់តាមរយ:បទចំរៀងរបស់ អូ គូលែន លោកនីកូ និង សូលីកា ក៏បាននាំយកទឹករ៉ែធម្មជាតិ អូ គូលែន រូបរាងថ្មី អបអរខួប១០ ឆ្នាំ ជូនដល់អ្នកទស្សនា និងហ្វេនៗអ្នកគាំទ្រថែមទៀតផង។

ព្រឹត្តិការណ៍ចែករំលែកក្តីស្រលាញ់ជាមួយ អូ គូលែន បានធ្វើឡើងនៅផ្សារទំនើប អ៉ីអន២ ផ្សារ K-Mall ពហុកីឡដ្ឋានអូឡាំពិក ផ្សារស្ទឹងមានជ័យ ផ្សារច្បារអំពៅ ផ្សារអូឡាំពិក ផ្សារបឹងត្របែកផ្លាហ្សា សង្ក្រានវិទ្យាល័យភ្នំពេញថ្មី សង្ក្រានន័រតុន និងមង្គលការនៅ OCIC។

Select an imageគួរបញ្ជាក់ផងដែរថា ទឹករ៉ែធម្មជាតិ អូ គូលែន បានចាប់ផ្តើមលក់លើទីផ្សារកម្ពុជា តាំងពីឆ្នាំ២០១៣ មកទល់ពេលនេះគឺ ១០ឆ្នាំហើយដែល អូ គូលែន បានឈរលើទីផ្សារកម្ពុជាដ៏ជោគជ័យ ហើយ អូ គូលែន បានក្លាយទៅជាទឹករ៉ែធម្មជាតិមុនតំបូងគេរបស់កម្ពុជា ដែលទទួលបានគាំទ្រដ៏ច្រើនលើសលុបពីប្រជាជនកម្ពុជា និងភ្ញៀវបរទេស ដោយសារគុណភាពកម្រិតស្តង់ដារ ប្រភពទឹកពីភ្នំគូលែន និងតំបន់គូលែន ដែលជាតំបន់ដែលមានប្រវត្តិរាប់ពាន់ឆ្នាំ។

ដើម្បីអបអរសាទរខួប១០ឆ្នាំ អូ គូលែន ក៏បានចេញរូបរាងថ្មី ចំណុះ 700ML និង 2L ដែលមានលក់នៅគ្រប់ទីផ្សារទូទាំងប្រទេសផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]