បរទេស៖ ប្រភពស្និទ្ធនឹង Taylor Swift បានបញ្ជាក់ប្រាប់ CNN ថា «Taylor និង Joe បានបែកបាក់គ្នាកាលពីប៉ុន្មានសប្តាហ៍មុន។ ពួកគេគ្រាន់តែបានបែកគ្នា ហើយគ្រោងរាប់អានគ្នា ជាមិត្តល្អនឹងគ្នា»។
CNN បានទាក់ទងទៅកាន់អ្នកតំណាងរបស់ Swift និង Alwyn ដើម្បីសុំការអត្ថាធិប្បាយ តែយ៉ាងណា Taylor Swift កំពុងមមាញឹកបច្ចុប្បន្នកំពុងធ្វើការប្រគុំតន្រ្តីទេសចរណ៍ «Eras Tour» របស់នាង ហើយ Alwyn ជាអតីតមិត្តប្រុស មិនអាចទាក់ទងបាននោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររំលឹកផងដែរ អតីតគូស្នេហ៍មួយគូនេះបានចាប់ផ្តើមទំនាក់ទំនង កាលពីឆ្នាំ ២០១៦ ហើយបានភ្ជាប់ពាក្យ ក្នុងឆ្នាំ ២០១៩ តែជាអកុសល អ្នកទាំងពីរបានអាចការពារចំណងស្នេហ៍របស់ពួកគេ ហើយបានឈានដល់ផ្លូវបំបែកក្នុងឆ្នាំ ២០២៣៕
ប្រភព៖ CNN
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]