ភ្នំពេញ៖ ដោយសារកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បានធ្វើឲ្យស្ពាន ផ្លូវថ្នល់ ក៏ដូចជាគម្រោងសាងសង់លំនៅឋាន អគារពាណិជ្ជកម្មតូចធំនានា ហាក់មានសន្ទុះយ៉ាងគួរឲ្យកត់សម្គាល់ ពិសេសផ្លូវក្រវ៉ាត់ក្រុងថ្មីនៃរាជធានីភ្នំពេញ ដែលមានតំណតភ្ជាប់ពីតំបន់មួយទៅទីសំខាន់ៗទាំងអស់ បាននឹងកំពុងស្ថាបនាយ៉ាងមមាញឹករៀងរាល់ថ្ងៃ ដើម្បីផ្គត់ផ្គង់ និងសម្រួលជូនអោយខានតែបាននូវសេវាសាធារណៈ និងការធ្វើដំណើរឲ្យកាន់តែជិត និងមានភាពងាយស្រួលទ្វេដងថែមទៀត។

គម្រោង លំនៅឋានវង្ស ស្ថិតនៅចន្លោះទិសនិរតី និងអាគ្នេយ៍ តាមបណ្តោយផ្លូវរដ្ឋធំ លើផ្លូវជាតិលេខ ២០A ក្នុងខណ្ឌដង្កោ គឺជាចំណែកមួយក្នុងការអភិវឌ្ឍ និងសាងសង់សេវាលំនៅឋាន ដើម្បីបំពេញជូនតម្រូវការដ៏ចាំបាច់របស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាជុំវិញរាជធានីភ្នំពេញផងដែរ។
សម្រាប់ គម្រោង លំនៅឋានវង្ស មានចម្ងាយត្រឹម ៤០០ម៉ែត្រ ពីផ្លូវក្រវាត់ក្រុងទី៣ ជិតអាកាសយានដ្ឋានថ្មី ចម្ងាយ ១៥ នាទីទៅផ្សាទំនើបអុីអនមានជ័យ និងទីប្រជុំជន ដែលមានចរន្តភាព ទាំងការធ្វើជំនួញតូចធំស្ទើរគ្រប់ប្រភេទ ដែលរួមនឹងស្ថានីយក្នុងសហគមន៍លំនៅឋានវង្ស ដែលនឹងបំពេញតម្រូវការចាំបាច់ ដូចជាស្ថានីយសាកយានយន្ត EV សួនកម្សាន្តសម្រាប់ហាត់ប្រាណលំហែកាយ ស្ថានីយកណ្តាលសម្រាប់សេវាអតិថិជន និងល្អសាកសមសម្រាប់អ្នកចូលចិត្តសត្វចិញ្ចឹម មិនថាតំបន់ពាណិជ្ជកម្ម ឬតំបន់រស់នៅឡើយ។

ព្រឹត្តិការណ៍ដ៏អធឹកអធម នៃពិធីសម្ពោធផ្ទះគំរូ Shop House A នៃគម្រោង លំនៅឋានវង្ស បានរៀបចំឡើងនាព្រឹកថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២៣ នៅឯទីតាំងគម្រោងផ្ទាល់ ដោយមានវត្តមានចូលរួមជាច្រើនកុះករពីសំណាក់ភ្ញៀវកិត្តិយស ដៃគូសហការគ្រប់ជាន់ថ្នាក់ បានញ៉ាំងអោយកម្មវិធីទាំងមូលកាន់តែឧឡារឹក។ កម្មវិធីត្រូវបានរៀបចំតាមរបៀបរិវៈ ដោយមានរៀបចំនិមន្តព្រះសង្ឃដើម្បីប្រោះព្រំ តាមទំនៀមទម្លាប់សាសនា របាំអប្សរាជូនពរ និងការសម្តែងជាបន្តបន្ទាប់។

លោកជំទាវ មុឺន ស្រីណែត អគ្គនាយិការនៃ គម្រោង លំនៅឋានវង្ស ក៏បានអញ្ជើញឡើងមានប្រសាសន៍ ស្តីពីគោលបំណង ដែលលោកជំទាវសម្រេចចិត្ត ជ្រើសរើយយកថ្ងៃនេះជាថ្ងៃពិសេស មិនមែនដើម្បីការបើកសម្ពោធផ្ទះគំរូតែម្យ៉ាងនោះទេ គឺមានកិច្ចសំខាន់ដូចខាងក្រោម៖
ទីមួយ៖ ជាកិច្ចស្វាគមន៍ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងទទួលទេវតាថ្មី ក្នុងន័យប្រោះព្រំសិរីមង្គលដល់ក្រុមការងារ ក៏ដូចជាអស់លោកអ្នកគ្រប់គ្នា ពិសេសនោះគឺ កញ្ចប់នៃការផ្តល់ជូនដ៏អស្ចារ្យជាច្រើនជម្រើសសម្រាប់អស់លោកអ្នក ដែលមានបំណងចង់បានគេហដ្ឋានថ្មី ដែលពោរពេញដោយប្រណិតភាព គុណភាព និងលក្ខខណ្ឌល្អៗសម្រាប់ការបង់ប្រាក់ ព្រមទាំងរង្វាន់ទ្វេដង។
ទីពីរ៖ ជាកិច្ចបង្ហាញនូវស្នាដៃការងារ និងការសម្រេចសមិទ្ធផលនៃការសាងសង់គ្រោងអគារប្លុកA1 តាមកាលកំណត់ ក៏ដូចជាផ្តល់ជូននូវសោភ័ណភាព (Look & Feel) សំណង់ពិតៗងាយស្រួលដល់អស់លោកអ្នកអាចអញ្ជើញទស្សនាដោយផ្ទាល់បានគ្រប់ពេល។
ទីបី ៖ ការបើកប្រកាសចេញនូវគម្រោងវីឡាថ្មីមួយបែបទៀត នោះគឺ “រុក្ខវីឡា” គឺជាបរិបទថ្មីនៃគម្រោងលំនៅឋានវង្ស ដែលមានរូបរាងស្រដៀងទៅនឹងវីឡាភ្លោះ តែផ្តល់នូវការប្រាស្រ័យទាក់ទងល្អក្នុងសហគមន៍ឲ្យកាន់តែស្និតស្នាលពីផ្ទះមួយទៅផ្ទះមួយ ជាមួយនឹងធម្មជាតិបៃតង និងស្ថាបត្យកម្មខាងក្នុងដ៏ស្រទន់សុីវីល័យ។

អ្វីដែលភ្ញៀវកិត្តិយសបានទន្ទឹងរង់ចាំនោះ គឺបន្ទាប់ពីលោកជំទាវ បានថ្លែងនូវកិច្ចខាងដើមហើយនោះ លោកជំទាវក៏បានបើកឱកាសជូននូវឱកាសចំណេញដ៏ភ្ញាក់ផ្អើលមួយទៀត ភ្ជាប់ទៅនឹង រុក្ខវីឡា គឺបញ្ចុះតំលៃជូន ៣មុឺនដុល្លារ សម្រាប់ ៥ផ្ទះដំបូង រួមនឹងកញ្ចប់បន្ថែមជាច្រើនផ្សេងៗទៀត។ បន្តមកក៏មានការឡើងធ្វើបទបង្ហាញពីដៃគូរដឹកនាំសហការគឺលោក Alan Neo អំពីចក្ខុវិស័យ និងអនាគតភាពដែលចំណេញសម្រាប់អតិថិជនពី គម្រោងលំនៅឋានវង្ស ដោយមានការរៀបចំតុបតែងដាក់បង្ហាញ (Marquette) គ្រប់ប្រភេទផ្ទះ និងរូបភាពនៃលក្ខណៈសម្គាល់នានា ជូនភ្ញៀវកិត្តយសទាំងអស់ បានទស្សនាលម្អិតបន្ថែមដោយបានក្រុមការងារជំនាញនៅចាំផ្តល់ការប្រឹក្សាយោបល់ជូន។

អ្វីដែលគួរឲ្យកត់សម្គាល់លើសពីនេះ នោះគឺការសម្តែងល្ខោនសុវណ្ណមច្ឆា ដែលបង្ហាញនូវកាយវិការដល់រស់រវើកនៃក្រុមសម្តែងលើឆាក លេចចេញជាទស្សនីយភាពយ៉ាងគួរឲ្យជក់ចិត្តក្រៃលែង រួមនឹងការសម្តែងរបស់ទូតសុឆន្ទៈនៃ លំនៅឋានវង្សគឺ កញ្ញា នីគី នីគី ផងដែរ។
គួរបញ្ជាក់ផងដែរថា គម្រោង លំនៅឋានវង្ស បច្ចុប្បន្នមានចំនួនជាង ៣០០ផ្ទះ រួមមានអគារពាណិជ្ជកម្ម អគារការិយាល័យ ផ្ទះអាជីវកម្ម ប្រភេទ A និង ប្រភេទ B ផ្ទះវីឡាភ្លោះ និងគម្រោងថ្មីគឺ រុក្ខវីឡា បែងចែកចេញជាពីរតំបន់ផ្សេងគ្នា តែរក្សានូវបរិបទថ្មីដ៏ល្អប្រសើរទាំងការរស់នៅបែបឯកជនភាព និងការបង្កើតអាជីវកម្មខ្នាតតូច ឬធំ។
លោកអ្នកដែលមានបំណង ចង់បានគេហដ្ឋានថ្មីដ៏សម្បូរបែប និងសុីវីល័យ ពិសេសលោកអ្នកក៏អាចបង់ត្រឹមតែជាង ៣០០ ដុល្លារ ក្នុង១ខែ ដោយបង់ឥតការប្រាក់រហូតដល់ទៅ ៣៦ខែ ព្រមទាំងមានការបញ្ចុះតំលៃ ឱកាសឈ្នះរថយន្ត EV ថ្មីទំនើប ១គ្រឿង រួមនឹងកាដូទ្វេដងជាច្រើនទៀត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]