ថៃ៖ ថ្មីៗនេះ កាន់តែធ្វើឲ្យមហាជនជាច្រើន មានការចាប់អារម្មណ៍ ទៅលើករណី ដែលខាងនាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) បានចោទប្រកាន់ ចំពោះ តារាប្រុស លោក DJ Man និងភរិយា តារាស្រី Bitoey ក្រោយមានការលើកឡើងពីការជាប់ពាក់ព័ន្ធនឹងករណីឆ.បោ.កលុយ Forex-3D ។
អ្វីដែលសំខាន់នោះ បន្ទាប់ពីមានរឿងបែបនេះកើតឡើង តារាស្រី Bitoey រួមទាំងស្វាមី ក៏បានចេញមកផ្ដល់បទសម្ភាសន៍ និងបានធ្វើសន្និសីទកាសែត ដោយនៅក្នុងនោះ តារាស្រីរូបនេះបានរៀបរាប់ទាំងទឹកភ្នែក ដោយបានប្រាប់ថា ចាប់តាំងពី ត្រូវគេចោទថា ជាអ្នកជាប់ពាក់ព័ន្ធនៅក្នុងរឿងក្ដី នាងបានបញ្ជាក់ថា មិនមានឈ្មោះនៅក្នុងក្រុមហ៊ុន Forex-3D ឬក្រុមហ៊ុនណាមួយនោះទេ ឬមានជនរងគ្រោះណាម្នាក់ ដែលបានរាយការណ៍ពីការចាប់ខ្លួន នោះដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ តារាស្រីរូបនេះ បានត្រៀមខ្លួន ដើម្បីសុំយុត្តិធម៌ទៅព្រះរាជអាជ្ញា អានដោយប្រុងប្រយ័ត្ននូវករណី ដែលបានផ្ញើទៅ ដើម្បីឱ្យនាងមានឱកាសក្នុងការតតាំង។ ប៉ុន្តែ រូបនាង ក៏បានត្រៀមខ្លួន ដើម្បីទទួលយកអ្វី ដែលនឹងកើតឡើង ក៏ដូចជាចង់ឲ្យអ្នករាល់គ្នា បានស្តាប់ការពិត ចេញពីមាត់របស់នាងផ្ទាល់ ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]