ភ្នំពេញ៖ ដូចប្រិយមិត្តដឹងស្រាប់ហើយ កំពូលតារា​ចម្រៀងទាំង៤ រូបរបស់ផលិតកម្ម Galaxy បានទទួលបានការចាប់អារម្មណ៍ ចុងក្រោយនេះ ដោយបានបញ្ចេញទម្លាក់ទៅនឹងបទ «ស្រលាញ់អ្វីដែលខ្មែរមាន» មានចំណងជើងអង់គ្លេស «CAMBODIAN PRIDE» ដែលកំពុងល្បីល្បាញ មិនថាក្នុងស្រុក និងក្រៅប្រទេស។

ជាក់ស្តែងបទចម្រៀងមួយនេះ កំពុងតែទទួលបានជោគជ័យលើសពីការរំពឹងទុក ដែលវីដេអូចម្រៀងដែលបានចេញផ្សាយ លើបណ្តាញសង្គមយូធូប បើគិតត្រឹមមកទល់ពេលនេះ មានអ្នកទស្សនាជិត១០ លានដង ត្រឹមរយៈពេល ២៤ម៉ោង។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលចាប់អារម្មណ៍ មានការទាក់ទាញចំណាប់អារម្មណ៍ជាខ្លាំង ទៅនឹងនឹងបទនេះ ដោយគេបានពណ៌នា ដួងព្រលឹង វប្បធម៌ អរិយធម៌ ប្រពៃណីខ្មែរ ក្នុងបទចម្រៀងអមព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទី១ ផ្នែកកីឡា​តំបន់​អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ មានការពេញចិត្តជាខ្លាំង មិនថាមហាជន ក៏ដូចជាអ្នកលេងបណ្តាញសង្គម៕

សូមទស្សនាវីដអូខាងក្រោម៖

រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]