សៀមរាប៖ ថ្មីៗនេះ តាមរយៈ រដ្ឋបាលខេត្តសៀមរាប បានបង្ហាញដំណឹង ស្តីពីការបញ្ចៀសចរាចរជាបណ្តោះអាសន្នសម្រាប់តំបន់ប្រារព្ធពិធី ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឱ្យបានល្អប្រសើរ និងចៀសវាងការកកស្ទះចរាចរ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៣។

ដូច្នេះហើយ រដ្ឋបាលខេត្តសៀមរាប នឹងផ្អាកចរាចរជាបណ្តោះអាសន្នលើកំណាត់ផ្លូវមួយចំនួន​ក្នុងក្រុងសៀមរាប និងបានរៀបចំចំណត​ ២១ កន្លែង​ ព្រមទាំងទីតាំងចំណតមួយចំនួនទៀតតាមការចង្អុលបង្ហាញរបស់សមត្ថកិច្ច និងភាពជាក់ស្តែង។ ហើយការផ្អាកចរាចរណ៍ ជាបណ្ដោះអាសន្នលើកំណាត់ផ្លូវ មួយចំនួនក្នុងក្រុងសៀមរាប មានដូចជា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. កំណាត់ផ្លូវស៊ីវត្ថា

២. កំណាត់ផ្លូវពោធិ៍កំបោរ

៣. កំណាត់ផ្លូវអាចារ្យស្វា

៤. កំណាត់ផ្លូវជាតិលេខ៦

៥. កំណាត់ផ្លូវមុខរ៉ាហ្វលមហាសណ្ឋាគារអង្គរ និងកំណាត់ផ្លូវបរិវេណសួនច្បារព្រះរាជដំណាក់

៦. កំំណាត់ផ្លូវមួយចំនួនទៀតតាមស្ថានភាពចរាចរណ៍ជាក់ស្ដែង៕

សូមទស្សនាលម្អិតនូវព័ត៌មានខាងក្រោម៖ 

សេចក្ដីប្រកាស
សេចក្ដីប្រកាស
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]