សៀមរាប៖ នៅលើផេកជាផ្លូវការ របស់ រដ្ឋបាល សៀមរាប បានចែកចាយទៅនឹង ទិដ្ឋភាពទូទៅ នៃការតុបតែងតាមបណ្តោយដងស្ទឹងសៀមរាប ដើម្បីទទួលភ្ញៀវទេសចរជាតិ អន្តរជាតិមកកំសាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។
ក្នុងនោះ ដេីម្បីលេីកកម្ពស់សោភ័ណភាពក្រុងសៀមរាបបន្ថែមទៀតក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ខេត្តបានរៀបចំ តុបតែងលម្អសោភ័ណភាពក្រុងនៅសួនច្បារព្រះរាជដំណាក់ ពិសេសតាមបណ្តោយស្ទឹងសៀមរាប ដេីម្បីទទួលភ្ញៀវទេចរជាតិ អន្តរជាតិមកទស្សនាកំសាន្ត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ អង្គរសង្ក្រាន្តឆ្នាំនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានរៀបចំឱ្យមានផ្សារបណ្តែតទឹក តន្ត្រី និងស្តង់ជាច្រេីនសម្រាប់លក់តាមសងខាងស្ទឹងសៀមរាបផងដែរ។ ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋអាចជិះទូកកំសាន្តតាមដងស្ទឹងសៀមរាបបានទៀតផង៕
ប្រភព៖ រដ្ខបាលខេត្តសៀមរាប
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]