ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា Tommy Hilfiger ដែលត្រូវបានគេទទួលស្គាល់ថាជាម៉ាកយីហោសម្លៀកបំពាក់លំដាប់ខ្ពស់ ល្បីល្បាញទូទាំងពិភពលោក ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន PVH Corp បានរៀបចំកម្មវិធីបើកសម្ពោធហាងថ្មីទី៤ របស់ខ្លួនក្នុងប្រទេសទេសកម្ពុជា ដែលមានទីតាំងនៅជាន់ផ្ទាល់ដីផ្សារទំនើប អ៉ីអនម៉ល មានជ័យ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកម្មវិធីនេះមានការចូលរួមសម្តែងពិសេសពីលោក ជី ដេវីត និងការចូលរួមពីកញ្ញាចិត្ត កញ្ចនា លោកធារី ចន្ថាប៊ីន តារាសម្តែង តារាបង្ហាញម៉ូត influencer ល្បីៗជាច្រើនរូប Dj.Avida ព្រមទាំងភ្ញៀវ VIP និងទស្សនិកជនដែលទស្សនាការសម្តែងផ្ទាល់របស់ លោក ជី ដេវីត ប្រមាណ ៤០០នាក់ ទៀត ដែលញ៉ាំងឱ្យបរិយាកាសកាន់តែសប្បាយរីករាយ និងមានភាពអធិកអធម។
ក្នុងព្រឹត្តិការណ៍បើកសម្ពោធហាងថ្មីនេះ ក៏មានការដាក់តាំងបង្ហាញនូវខូលិកសិនរដូវក្តៅថ្មីសម្រាប់ឆ្នាំ ២០២៣ ជាពិសេសគឺខូលិកសិន Tommy x Shawn Classics Reborn ដែលជាការសហការពិសេសជាមួយតារាចម្រៀងដ៏ល្បីលោក Shawn Mendes និងជាខូលិកសិនដែលបានឈរឈ្មោះពានរង្វាន់ GRAMMY ថែមទៀតផង។ លក្ខណៈពិសេសរបស់លិកសិននេះ គឺឆ្នៃប្រឌិតពីស្ទាយបែបទស្សវត្សទី៩០ របស់ Tommy Hilfiger អោយមានភាពទាក់ទាញបែបសាមញ្ញ និងមិនស៊ាំញ៊ាំ។ គោលជំហររបស់ Tommy Hilfiger គឺជាការបង្កើតខូលិកសិនបែបក្លាសិកដែលអាចពាក់បានមិនថា ថ្ងៃនេះ ឫថ្ងៃស្អែក។ លើសពីនេះ ការសហការរវាងលោក Mendes និងលោក Hilfiger បានផ្តោតទៅលើចក្ខុវិស័យវែងឆ្ងាយ របស់ពួកគាត់ក្នុងការប្រើប្រាស់វត្ថុធាតុដើមដែលកែឆ្នៃឡើងវិញ និងមិនប៉ះពាល់ដល់បរិស្ថាន។
ហាងថ្មីដែលមានទំហំ ២៥៧ ម៉ែត្រការ៉េ គឺបានរំលេចឡើងនៅការឌីហ្សាញលំដាប់ពិភពលោករបស់ Tommy Hilfiger ដែលមានភាពស៊ីវីល័យ ទាន់សម័យ និងមានផាសុកភាព។ ការឌីហ្សាញ គឺមានរួមបញ្ចូលគំនិតនៃនាវា និងទឹកសមុទ្រ ដែល Tommy តែងតែប្រើប្រាស់រហូតមក ជាមួយនឹងក្លិនវ៉ាល់ណាត់ ការតុបតែងដែលមិនមានភាពស៊ាំញាំ។
បច្ចុប្បន្ន Tommy Hilfiger មានហាងលើសពី ២០០០ ហាងក្នុង ១០០ ប្រទេសទូទាំងពិភពលោក បូករួមទាំងទីតាំងចម្បងទាំង ០៤ រួមមាន Regent Street និង Brompton Road ទីក្រុងឡុងដ៏ Omotesando ក្រុងតូក្យូ និង Schadowstraße ក្រុង Düsseldorf និងប្រទេសអាល្លឺម៉ង់។
លោកអ្នកក៏អាចស្វែងរក Tommy Hilfiger នៅលើបញ្តាញសង្គមដោយប្រើ #TommyHilfiger និង @TommyHilfiger។
អំពី Tommy Hilfiger
Tommy Hilfiger គឺជាម៉ាកយីហោសម្លៀកបំពាក់លំដាប់ខ្ពស់ និងល្បីល្បាញទូទាំងពិភពលោកតាំងពីឆ្នាំ ១៩៨៥។ ត្រូវបានទទួលស្គាល់ថាជាម៉ាកសម្លៀកបំពាក់ដែលមានការឆ្នៃប្រឌិតខ្ពស់ និងប្លែកពីគេដោយសារការឌីហ្សាញដែលបូកបញ្ចូលគ្នារវាងម៉ូតបែបក្លាសិក និងម៉ូតបែបសម័យថ្មី តម្រូវទៅតាមការពេញនិយមផ្សេងៗគ្នានៅទូទាំងពិភពលោក ដោយចែកចេញជាពីរផ្នែកផ្សេងពីគ្នា គឺ TOMMY HILFIGER និង TOMMY JEANS ដែលមានទាំងសម្លៀកបំពាក់បុរស នារី ប្រភេទខូវប៊យ គ្រឿងប្រើប្រាស់ផ្សេងៗ ដូចជាកាតាប កាបូប មួក ខ្សែរក្រវ៉ាត់ និងស្បែកជើងជាដើម។
របាយការណ៍លក់ក្នុងឆ្នាំ ២០២១ របស់ TOMMY HILFIGER មានចំនួនប្រហែល ៩.៣ ពាន់លានដុល្លារ ជាមួយបុគ្គលិកជាង ១៦០០០ នាក់នៅទូទាំងពិភពលោក ក្នុង ១០០ ប្រទេស និងជាង ២០០០ ហាង រួមទាំងហាងអនឡាញ tommy.com ។ PVH បានទិញយក Tommy Hilfiger ក្នុងឆ្នាំ ២០១០ ហើយបន្តត្រួតពិនិត្យវិធីសាស្រ្តទីផ្សារ និងការរីកចម្រើនដ៏យូរអង្វែងរបស់ប្រេន ។
About PVH Corp.
ក្រុមហ៊ុន PVH គឺជាក្រុមហ៊ុនហ្វេសសិនដ៏ធំបំផុតមួយលើពិភពលោកមានអតិថិជនជាង ៤០ ប្រទេស និងកំពុងកាន់កាប់ម៉ាកល្បីៗជាច្រើន បូករូមទាំង Calvin Klein និង Tommy Hilfiger និងបានឈរជើងក្នុងវិស័យហ្វេសិនអស់រយះពេលជាង ១៤០ឆ្នាំមកហើយក្រោមទស្សនះវិស័យ “ធ្វើឱ្យក្រុមកាងារ និងគោលជំហររបស់ នៃម៉ាកយីហោដែលមានភាពល្បីល្បាញស្រាប់ កាន់តែប្រសើរជាងមុនក្នុងវិស័យហ្វេសិន”។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]