ភ្នំពេញ៖ កញ្ញា ហង្ស ម៉ានីតា ដែលជាកូនកាត់ខ្មែរ-បារាំង បានធ្វើឲ្យបរទេសស្គាល់ប្រទេសកម្ពុជាយើងតាមរយៈឈរឈ្មោះ តំណាងឲ្យប្រទេសកម្ពុជាក្នុងកម្មវិធីបវរកញ្ញាចក្រវាលឆ្នាំ២០២២។
បន្ទាប់ពីក្លាយជាបវរកញ្ញាប្រចាំប្រទេសកម្ពុជាឆ្នាំ២០២២ កញ្ញា ម៉ានីតា បានក្លាយជាតារាដ៏មានប្រជាប្រិយភាពម្នាក់ ក្នុងចំណោមអ្នកគាំទ្រកម្ពុជា ដោយសារតែអត្តចរិកល្អ ជំនាញ និងចំណេះដែលកញ្ញាមានស្រាប់។ ទោះបីជា ម៉ានីតា មិនបានទទួលចំណាត់ថ្នាក់នៅលើឆាកអន្តរជាតិក៏ដោយ ក៏កញ្ញានៅតែទទួលបានឱកាសធ្វើការជាមួយផលិតផលម៉ាកយីហោរល្បីៗមួយចំនួនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីនេះៗ កញ្ញាបានទទួលឱកាសធ្វើការជាមួយម៉ាកផលិតផលមួយ ដែលមានវត្តមាននៅលើទីផ្សារកម្ពុជាតាំងពីជាង ១០ឆ្នាំមុនមកម្ល៉េះ។ បវរកញ្ញាចក្រវាលឆ្នាំ២០២២ វ័យ ២៤ ឆ្នាំរូបនេះ បានក្លាយជាអ្នកផ្សាយពាណិជ្ជកម្មឲ្យ ផលិតផលសាប៊ូទឹកដុសខ្លួន លុច្សគ្លូតា ខូឡាជេន ដែលជាផលិតផលថ្មីរបស់សាប៊ូលុច្ស។
ភាពលេចធ្លោរ និងទេសកោសល្យរបស់កញ្ញា គឺជាអ្វីដែលធ្វើឲ្យកញ្ញាសាកសមឥតខ្ចោះសម្រាប់យុទ្ធនាការសម្រស់ចុង ក្រោយបង្អស់របស់សាប៊ូទឹកដុសខ្លួន លុច្សគ្លូតា ខូឡាជេន។ លុច្ស គឺជាម៉ាកយីហោសាប៊ូទឹកដុសខ្លួន ដែលផ្តល់ភាពស្រស់ស្អាតដល់អ្នកប្រើប្រាស់ ហើយសាររបស់ ហង្ស ម៉ានីតា អំពីការទទួលយកខ្លួនឯង គឺស្របនឹងតម្លៃម៉ាកយីហោនេះយ៉ាងល្អឥតខ្ចោះ។
សាប៊ូទឹកដុសខ្លួន លុច្សគ្លូតា ខូឡាជេន ជួយធ្វើឲ្យស្បែកទន់ភ្លឺរលោងជាមួយ គ្លូតា ខូឡាជេន ៣ ដងមានក្លិនក្រអូប បានយូរពីផ្លែទទឹម។ សាប៊ូលុច្សថ្មីនេះក៏ជាសាប៊ូដុសខ្លួនដំបូងគេដែលផ្សំពីគ្លូតា និងខូឡាជេន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]