ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ បានបង្ហាញឲ្យដឹងថា ក្នុងរយៈពេល ០៣ថ្ងៃ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជាទទួលបានទេសចរសរុបជាង ១៣លាននាក់ ដែលតាមរបាយការណ៍ទទួលបានពីមន្ទីរទេសចរណ៍រាជធានី ខេត្ត បានឲ្យដឹងថា៖

រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ១៣,១៨៧,៧៧១នាក់ ក្នុងនោះ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

− ភ្ញៀវជាតិ ១៣.១៣២.០៨០ នាក់

− ភ្ញៀវអន្តរជាតិ ៥៥.៦៩១ នាក់

ក្នុងនោះ តួលេខប្រចាំថ្ងៃ រួមមាន៖

− ថ្ងៃទី១៤ ខែមេសា៖ ភ្ញៀវមានចំនួន ២.០៩៨.៥០១ នាក់

− ថ្ងៃទី១៥ ខែមេសា៖ ភ្ញៀវមានចំនួន ៤.២៣៧.៧៨០ នាក់

− ថ្ងៃទី១៦ ខែមេសា៖ ភ្ញៀវមានចំនួន ៦.៨៥១.៤៩០ នាក់

គោលដៅទេសចរណ៍សំខាន់ៗរយៈពេល០៣ថ្ងៃនេះ រួមមាន៖

− ខេត្តសៀមរាប ២.១២០.៣៧៣ នាក់

− ខេត្តបាត់ដំបង ១.៥០០.១៦៨ នាក់

− ខេត្តកំពង់ចាម ១.៤០៨.៨១១ នាក់

− រាធានីភ្នំពេញ ១.០៨០.៥០៩ នាក់

− ខេត្តព្រះសីហនុ ៨៨៧.៨៩៣ នាក់

− ខេត្តកំពត ៨៧០.៣៩៩ នាក់

− ខេត្តស្វាយរៀង ៧៦០.៣៩៩ នាក់

− ខេត្តកំពង់ឆ្នាំង ៧៣៩.១៥៩ នាក់

− ខេត្តបន្ទាយមានជ័យ ៦៥០.០១៣ នាក់

− ខេត្តកំពង់ស្ពឺ ៥១២.៨៩៨ នាក់៕

ប្រភព៖ ក្រសួងទេសចរណ៍

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]