ភ្នំពេញ៖ តាមប្រភពមួយបានចេញ មាន ការបាញ់ប្រហារទាំងកណ្តាលថ្ងៃ សមត្ថកិច្ច បានឡោមព័ទ្ធ ក្រុមចោរ កាច់កម៉ូតូ និងលួចរថយន្ដ នៅវេលាម៉ោង ១១ ព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។
តាមរយៈប្រភពដដែលបានឲ្យដឹងថា រឿងរ៉ាវបាញ់បោះមួយនេះ បានកើតហេតុ នៅក្បែរវត្តអង្គតាមិញ ក្នុងភូមិសាស្ដ្រ ខណ្ឌពោធិ៍សែនជ័យ ដោយក្នុងនោះ ក្រុមជនល្មើស ជាក្រុមចោរកាច់កម៉ូតូ បានបាញ់ស្រោច មកលើសមត្ថកិច្ច ជាមួយសិទ្ធិការពារខ្លួន សមត្ថកិច្ច បានបាញ់តដៃ បណ្តាលឲ្យក្រុមចោរ បាត់បង់ជីវិត ២នាក់ ទៀតសោត ក៏បណ្ដាលឲ្យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលម្នាក់រងរបួសចំជើងផងដែរ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]