សៀមរាប៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលតារាសម្ដែងដ៏មានប្រជាប្រិយភាពលោក ម៉ា ដូណា បានបើកបង្ហាញទំនាក់ស្នេហារបស់ខ្លួនជាសាធារណៈឲ្យមហាជន និងហ្វេនបានដឹង។ ក្រោយបើកបង្ហាញស្នេហារបស់ខ្លួន មានទស្សនិកជននិងហ្វេនជាច្រើន បានជូនពររូបលោក និងគូស្នេហ៍ផងដែរ។
ម្យ៉ាងវិញទៀត ច្រើនឆ្នាំមកនេះលោក ម៉ា ដូណា រួមជាមួយនឹងគូស្នេហ៍ ឧស្សាហ៍បង្ហោះរូបភាពគូ ដែលមើលទៅពិតជាយោល់ចិត្តគ្នា ផ្អែមល្ហែមមិនចាញ់ស្នេហ៍ភេទផ្ទុយគ្នាឡើយ។ លើសពីនេះទៅទៀត គូស្នេហ៍មួយគូនេះ តែងដឹងដៃគ្នាដើរលេងកម្សាន្តជាគូយ៉ាងរ៉ូមែនទិកតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ ថ្មីៗនេះស្នេហាលោក ម៉ា ដូណា រឹតតែធ្វើឲ្យអ្នកលេងបណ្ដាញសង្គម ចាប់អារម្មណ៍ជាថ្មីម្ដងទៀត ខណៈតារារូបនេះនិងសង្សារ បង្ហោះរូបគូដែលបានថតនៅប្រាសាទអង្គរវត្ត ស្លៀកឈុតខ្មែរយ៉ាងសង្ហា។ ហើយរូបទាំងនោះ ត្រូវបានគេសង្កេតឃើញថាអ្នកទាំងពីរ ពិតជាផ្អែមល្ហែម និងបង្ហាញស្នាមញញឹមចំពោះគ្នាទៅវិញទៅមក ដើម្បីបញ្ជាក់ពីក្ដីស្រលាញ់ឲ្យគ្នា។ ពិតណាស់ តារារូបនេះទាក់ទងមើលចិត្តគ្នាជិត១០ឆ្នាំទៅហើយ តែទង្វើស្វីតៗឲ្យទៅគ្នាហាក់មិនប្រែប្រួលសោះឡើយ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]