ភ្នំពេញ៖ ABA បានដាក់បញ្ចូល Smile Shop ដែលជាផ្លែតហ្វមពាណិជ្ជកម្មអេឡិកត្រូនិក (e-commerce) ឈានមុខមួយនៅកម្ពុជា ទៅក្នុងកម្មវិធី ABA Mobile របស់ខ្លួន ដើម្បីផ្ដល់នូវការទូទាត់ប្រាក់ដ៏រលូន មិនរអាក់រអួល និងមានសុវត្ថិភាពជូនអតិថិជន។ ភាគីទាំងពីរបានជួបពិភាក្សាគ្នា និងសម្ពោធភាពជាដៃគូជាផ្លូវការ នៅការិយាល័យកណ្ដាលធនាគារ ABA នៅថ្ងៃទី 18 ខែមេសា ឆ្នាំ 2023។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងជំនួបនោះ លោក Zokhir Rasulov នាយកផ្នែកឌីជីថលរបស់ធនាគារ ABA បានលើកឡើងពីសារៈសំខាន់ នៃការចាប់ដៃគូរវាងធនាគារ ABA និង Smile Shop។ កិច្ចសហការនេះ ត្រូវគេរំពឹងថានឹងជួយលើកស្ទួយដល់វិស័យពាណិជ្ជកម្មអេឡិកត្រូនិកនៅកម្ពុជា និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការទូទាត់ប្រាក់បែបឌីជីថល (ដោយមិនកាន់សាច់ប្រាក់)។
លោក Rasulov ក៏បានអបអរសាទរដល់ Smile Shop ដែលបានដាក់ដំណើរការសេវាកម្មរបស់ខ្លួន នៅក្នុង ABA Mobile ហើយ Smile Shop ក៏បានយល់ច្បាស់អំពីអត្ថប្រយោជន៍ ដែលABA Mobile នឹងផ្តល់ជូន ដោយសារតែវាជាអេបធនាគារឈានមុខគេបំផុតនៅកម្ពុជា ដែលមានអ្នកប្រើប្រាស់ជាង 2.5 លាននាក់។
តាមរយៈភាពជាដៃគូនេះ អតិថិជននឹងអាចចូលទៅផ្លែតហ្វមលក់ទំនិញអនឡាញ Smile Shop នៅក្នុងមុខងារ “សេវាកម្ម” របស់ABA Mobile។ អតិថិជន ABA ក៏អាចទិញអីវ៉ាន់បានយ៉ាងងាយស្រួលពីផ្ទះ ឬកន្លែងណាក៏បាន ជាមួយមុខទំនិញច្រើនជម្រើស និងគ្រប់ប្រភេទ នៅក្នុង Smile Shop ដោយចុចតែពីរបីប៉ក់ នៅលើ ABA Mobile របស់ពួកគាត់។
ដើម្បីអបអរភាពជាដៃគូនេះ ABA និង Smile Shop ផ្ដល់កម្មវិធីពិសេស (ប្រូម៉ូសិន) ផ្ដាច់មុខ ជូនអតិថិជនដែលទិញអីវ៉ាន់ពីSmile Shop នៅក្នុង ABA Mobile។ ចាប់ពីថ្ងៃទី 18 មេសា 2023តទៅ អ្នកប្រើប្រាស់ ABA Mobile ចំនួន 1000 នាក់ដំបូង ដែលទិញអីវ៉ាន់ពី Smile Shop តាម ABA Mobile នឹងទទួលបានការបញ្ចុះតម្លៃ 20 ដុល្លារភ្លាមៗ ដោយអតិថិជនគ្រាន់តែចំណាយចាប់ពី 100 ដុល្លារ ក្នុងការបញ្ជាទិញក្នុងមួយលើក។
ដើម្បីទទួលបានប្រូម៉ូសិននេះ អតិថិជន ABA Mobile អាចធ្វើតាមជំហានងាយៗខាងក្រោមនេះ៖
1.ចុចប៊ូតុងសេវាកម្មនៅលើអេក្រង់ដើមនៃកម្មវិធី2.ចុចលើSmile Shop3.ជ្រើសរើសទំនិញដែលអ្នកចង់បាននិងទទួលការបញ្ចុះតម្លៃផ្ដាច់មុខនេះ នៅពេលទូទាត់ប្រាក់។
មិនទាន់មាន ABA Mobile ប្រើមែនទេ? កុំបារម្ភ! អ្នកអាចបើកគណនី ABA បានយ៉ាងងាយស្រួល ដោយគ្រាន់តែដោនឡូតកម្មវិធី ABA Mobile នៅលើស្មាតហ្វូនរបស់អ្នក។
ដើម្បីបើក គណនីរហ័ស អតិថិជនតម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទ។ បន្ទាប់ពីបង្កើតគណនីបានដោយជោគជ័យរួចមក អតិថិជនអាចទទួលបានអត្ថប្រយោជន៍ដ៏ពិសេសនេះ ហើយរកទិញអីវ៉ាន់អនឡាញ បានយ៉ាងងាយស្រួលនៅលើ Smile Shop តាមរយៈកម្មវិធី ABA Mobile។
សម្រាប់ព័ត៌មានបន្ថែមអំពីប្រូម៉ូសិននេះ សូមចូលទៅគេហទំព័រ ប្រូម៉ូសិន របស់ ABA ឬហៅទៅប្រព័ន្ធទូរស័ព្ទឥតគិតថ្លៃ 1 800 203 203 (សម្រាប់ការហៅក្នុងប្រទេសកម្ពុជា)។
ធនាគារ ABA ត្រូវបានចាត់ទុកជា ធនាគារពាណិជ្ជធំជាងគេបំផុតនៅកម្ពុជា គិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល, ប្រាក់បញ្ញើអតិថិជន និងប្រាក់ចំណេញ នេះបើយោងតាមរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 របស់ធនាគារជាតិនៃកម្ពុជា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]